ការធានាគុណភាពនិងគ្រប់គ្រង

ការធានាគុណភាពនិងគ្រប់គ្រង|attribut_html

គោលបំណង

កញ្ចប់ការងារ «ការធានានិងគ្រប់គ្រងគុណភាព» ត្រូវអនុវត្តពីដើមដល់ចប់ដំណើរការគម្រោង។ នៅក្នុងនោះមានកិច្ចការតាមដាននិងវាយតម្លៃសកម្មភាពដែលបានគ្រោងទុក លទ្ធផល និងយន្តការសហប្រតិបត្តិការរវាងដៃគូនានាផ្នែកគុណភាព។

ផែនការធានាគុណភាពដែលមានរៀបរាប់លម្អិតអំពីយន្តការនិងនីតិវិធីត្រួតពិនិត្យនឹងត្រូវតាក់តែងឡើងដើម្បីធានាថាគម្រោង GEReSH-CAM ត្រូវបានគ្រប់គ្រងនិងដឹកនាំតាមសៀវភៅបន្ទុកបានយ៉ាងជាក់លាក់បំផុត។

លើសពីនេះទៅទៀត ការត្រួតពិនិត្យគុណភាពនឹងអនុញ្ញាតឱ្យសាកលវិទ្យាល័យដែលជាដៃគូ អាចសម្របខ្លួនបានទៅនឹងបទដ្ឋានគ្រប់គ្រងអន្តរជាតិ តាមរយៈសកម្មភាពបង្កើនការយល់ដឹងទាក់ទងនឹងផ្នែកផ្សេងៗនៃការងារត្រួតពិនិត្យគុណភាពនៅក្នុងការគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងគម្រោង និងការគ្រប់គ្រងការស្រាវជ្រាវ។
បញ្ហាគុណភាពនឹងត្រូវយកមកគិតក្នុងរាល់សកម្មភាពវិទ្យាសាស្ត្ររបស់គម្រោង និងវគ្គបណ្តុះបណ្តាលទាំងឡាយដែលនឹងរៀបចំឡើងសម្រាប់គ្រូនិងនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

សកម្មភាព

• បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងនិងឧបករណ៍វាយតម្លៃ

• ត្រួតពិនិត្យគុណភាពការអនុវត្តគម្រោង

អ្នកទទួលបន្ទុករៀបចំកញ្ចប់ការងារ៖ INALCO
អង្គភាពចូលរួម៖ UL, USEL, AUF, IRD, URBA, URPP, INE, MEJS, MCBA


ដៃគូ