ក្រសួង​អប់រំ​ យុវជន និង​កីឡា - កម្ពុជា

ក្រសួង​អប់រំ​ យុវជន និង​កីឡា - កម្ពុជា|attribut_html

អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងការសន្យារបស់រាជរដ្ឋាភិបាលតាមរយៈការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ បេសកកម្មចម្បងរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) គឺទទួលរ៉ាប់រងឱ្យយុវជនខ្មែរទាំងអស់មានឱកាសស្មើៗគ្នាក្នុងការទទួលបានការអប់រំដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬលក្ខខណ្ឌសង្គម ។

MoEYS ក៏មានបេសកកម្មគ្រប់គ្រងនិងអភិវឌ្ឍការអប់រំ និងកីឡានៅកម្ពុជាផងដែរដោយគិតទៅតាមតម្រូវការសង្គមសេដ្ឋកិច្ចរបស់ប្រទេស។
MoEYS គាំទ្រគ្រោង GEReSH-CAM ដែលឆ្លើយតបនឹងគោលដៅបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវប្បធម៌ស្រាវជ្រាវនិងនវានុវត្តន៍។

តួនាទីរបស់ MoEYS នៅក្នុងគម្រោង

MoEYS នឹងធ្វើការដោយសហការជាមួយ RUFA, RUPP និង NIE នៅក្នុងសកម្មភាពដូចតទៅ៖
• តាក់តែងមគ្គុទ្ទេសក៍ពិស្ដារស្ដីពីការស្រាវជ្រាវ​និងនវានុវត្តដោយផ្ដោតលើវិស័យសង្គម​សាស្ត្រនិងមនុស្សសាស្ត្រនិងគរុកោសល្យភាសា
• បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យ
• ត្រិះរិះពិចារណាដើម្បីបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត។

បុគ្គលិក MoEYS នឹងទទួលបានការបណ្ដុះបណ្ដាលដែលផ្ដល់ជូន​នៅក្នុងក្របខ័ណ្ឌនៃដំណាក់កាលអភិវឌ្ឍន៍គម្រោង (WP2, WP4)។

MoEYS នឹងចូលរួមនៅក្នុងគម្រោងរួមនិងតាមដានតាមរយៈគណៈកម្មាធិការ​ដឹកនាំនិងគណៈកម្មាធិការត្រួតពិនិត្យ។

គេហទំព័ររបស់ MoEYS www.moeys.gov.kh


ដៃគូ