ក្រុមការងារ

តារាងនេះបង្ហាញពីទំនាក់ទំនងឋានានុក្រម និងការរៀបចំរចនាសម្ព័ន្ធនៃក្រុមការងាររបស់គម្រោង GEReSH-CAM ។

ក្រុមការងារនៃគម្រោង GEReSH-CAM ចែកជាពីរផ្នែក៖

គណកម្មការដឹកនាំ៖ គឺគណៈកម្មការថ្នាក់ដឹកនាំស្ថាប័ន ដែលមានតួនាទីបង្កើត និងសម្រេចលើការអនុវត្តគម្រោង ព្រមទាំងទទួលបន្ទុកជំរុញយុទ្ធសាស្ដ្ររបស់គម្រោងឱ្យទទួលបានជោគជ័យ។ សមាសភាពគណៈកម្មការនេះ រួមមានតំណាងមកពីស្ថាប័ននានាដែលជាដៃគូ។ សមាជិកនៃគណកម្មការ មានតួនាទីដាក់ទិសដៅនៃគម្រោង វិនិច្ឆ័យសំណើក្រោមស្មារតីអង្គប្រជុំ និងអនុម័តរាល់ជំហានសំខាន់ៗនីមួយៗ ដើម្បីឈានទៅដំណាក់កាលបន្ដ។

គណកម្មការសម្របសម្រួល៖ ជាអ្នកទទួលខុសត្រូវដំណើរការគម្រោង។ សមាសភាពនេះ រួមមានអ្នកជំនាញស្រាវជ្រាវ និងធនធានមនុស្សមកពីស្ថាប័នដៃគូ។ គណកម្មការនេះ មានតួនាទីតាមដានប្រតិបត្តិការការងារ និងការគោរពប្រតិទិនការងារ ព្រមទាំងមានសិទ្ធិដាក់សំណើសកម្មភាពផ្សេងៗជូនគណកម្មការដឹកនាំ។

គណៈកម្មការសម្របសម្រួលបែងចែកជាពីរក្រុម៖
- គណៈកម្មការសម្របសម្រួលរដ្ឋបាល ជាអ្នកត្រួតពិនិត្យការអនុវត្ដសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងគម្រោង តាមច្បាប់របស់សហគមន៍អឺរ៉ុប ព្រមទាំងគ្រប់គ្រងចរន្តហិរញ្ញវត្ថុជំនួយដែលបានផ្ដល់ជូន។ គណៈកម្មការនេះ ក៏ជាអ្នកជំនួយការរដ្ឋបាលក្នុងសកម្មភាពនានារបស់គម្រោង (ដូចជាការធ្វើផែនការ ការគ្រប់គ្រងឯកសារ និងថវិកាជាដើម។ល។)

- គណៈកម្មការសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ មានតួនាទីគ្រប់គ្រងសកម្មភាពវិទ្យាសាស្ត្រនិងស្រាវជ្រាវ ទៅតាមការកំណត់របស់គម្រោង GEReSH-CAM។ សកម្មភាពទាំងនេះ រួមមានការស្រាវជ្រាវ ការអង្កេត និងការបណ្ដុះបណ្ដាល។ល។

Coordinator’s contact detail:
Dr. Joseph THACH
INALCO
joseph.thach@inalco.fr


ដៃគូ