គោលដៅ

ការកសាងស្ថាប័ននិងការស្រាវជ្រាវប្រកបដោយសមត្ថភាព

ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍មិនអាចទៅបានបើខ្វះចំណេះដឹង ជំនាញនិងសមត្ថភាព។ គម្រោង GEReSH-CAM មានបំណងកែប្រែស្ថានភាពបច្ចុប្បន្នតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាលសម្រាប់គ្រប់ផ្នែកទាំងអស់៖
- អ្នកគ្រប់គ្រង៖ អ្នកគ្រប់គ្រងមហាវិទ្យាល័យ ឬ ដេប៉ាតឺម៉ង់
- បុគ្គលិកនៅតាមក្រសួង
- អ្នកបច្ចេកទេស និងអ្នករដ្ឋបាល
- បុគ្គលិកបង្រៀន និងសិស្ស

  • វគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងនឹងធ្វើឱ្យមានការបង្កើតយុទ្ធសាស្រ្ត និងកំណែទម្រង់សំខាន់ៗ
  • វគ្គបណ្ដុះបណ្ដាលសម្រាប់អ្នករដ្ឋបាល និងបុគ្គលិកបច្ចេកទេសនឹងជួយឱ្យមានស្ថេរភាពក្នុងការគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពដែលខ្លួនមាន
  • វគ្គបណ្ដុះបណ្ដាលសម្រាប់សាស្រ្ដាចារ្យ និងនិស្សិតនឹងជួយពួកគេទទួលបាននូវចំណេះដឹងសំខាន់ និងអភិវឌ្ឍវប្បធម៌ក្នុងការស្រាវជ្រាវ។

ការបង្កើតមជ្ឍមណ្ឌលអន្តរសាកលវិទ្យាល័យ

ការបង្កើតមជ្ឍមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យផ្នែកមនុស្សសាស្ត្រ គឺជាគម្រោងដែលនឹងបង្កើតរចនាសម្ព័ន្ធតែមួយគត់នៅកម្ពុជា។ គ្រូបង្រៀន និងនិស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗនឹងអាចធ្វើការលើគម្រោងស្រាវជ្រាវផ្ទាល់ខ្លួននិងសកម្មភាពផ្សេងៗក្នុងបំណងធ្វើឱ្យមជ្ឍមណ្ឌលស្រាវជ្រាវដើរតួនាទីក្នុងការអភិវឌ្ឍវិស៍័យមនុស្សសាស្ត្រនៅក្នុងប្រទេស។

មជ្ឍមណ្ឌលស្រាវជ្រាវនឹងក្លាយជាកន្លែងអាទិភាពសម្រាប់អ្នកស្រាវជ្រាវ និងជាកន្លែងសម្រាប់សិក្សារបស់និស្សិតអនុបណ្ឌិត។ វាក៏ជាកន្លែងបង្កើត និងចែករំលែកចំណេះដឹងតាមរយៈការរៀបចំសិក្ខាសាលា។ ការផ្លាស់ប្ដូរស្ថាប័នគ្រប់គ្រងនឹងត្រូវបានលើកទឹកចិត្តក្នុងការពិភាក្សាអំពីទស្សនវិស័យលើផ្នែកវិទ្យាសាស្ត្រនិងអប់រំ។

គោលបំណងទាំងនេះអាចនឹងសម្រេចបានតាមរយៈការបណ្ដុះបណ្ដាល និងសិក្ខាសាលា ដែលស្របនឹងច្បាប់ និងវប្បធម៌នៅក្នុងស្រុក។ សៀវភៅណែនាំគឺស្របនឹងទៅតាមស្ថានភាពជាក់ស្ដែងនៃសាកលវិទ្យាល័យទាំងបីដែលជាដៃគូរបស់គម្រោង (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ) អាចជាមូលដ្ឋានមួយសម្រាប់សាកលវិទ្យាល័យដទៃទៀតដែលចាប់អារម្មណ៍ក្នុងការចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវផ្នែកដទៃទៀត៕


ដៃគូ