បង្ហាញ

នៅឆ្នាំ២០០៥ ប្រទេសសមាជិកអាស៊ានទាំង១០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតសមាគមអាស៊ាន ក្នុងគោលបំណងបង្កើតតំបន់សេដ្ឋកិច្ចរួមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។

នៅក្នុងបរិបទសមារណកម្មថ្នាក់តំបន់ និងពិភពលោកនេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ខ្លួនយ៉ាងខ្លាំងក្លា ក្នុងនោះរួមមានការធ្វើទំនើបកម្ម និងការពង្រឹងប្រព័ន្ធអប់រំកម្រិតឧត្ដមសិក្សា ដែលទទួលរងផលប៉ះពាល់ដោយសារកង្វះខាតផ្នែកហរិញ្ញវត្ថុ និងការគ្រប់គ្រងគុណភាព។

គម្រោង GEReSH-CAM មានគោលបំណងគាំទ្រដៃគូកម្ពុជាដោយសង្កត់ធ្ងន់ទៅលើគោលនយោបាយស្រាវជ្រាវ និងនវានុវត្តន៍តាមរយៈការសាងសមត្ថភាពនៅកម្រិតឧត្ដមសិក្សាដោយផ្ដោតលើវិស័យសង្គមសាស្រ្តនិងមនុស្សសាស្រ្ដ។


ដៃគូ