បញ្ហា​គន្លឹះ

សមាហរណកម្មនៃការសិក្សាកម្រិតឧត្ដមសិក្សផ្ដោតទៅលើសមត្ថភាពនៃការអភិវឌ្ឍការស្រាវជ្រាវនិងនវានុវត្តន៍ដែលត្រូវនឹងការអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗនេះរបស់ព្រះរាជាណាចក្រកម្ពុជានិងការប្រឈមនឹងឧបសគ្គជាច្រើនដែលត្រូវជម្នះ។

តម្រូវការក្នុងលក្ខខណ្ឌធនធាននិងជំនាញ

ការអភិវឌ្ឍគោលនយោបាយស្រាវជ្រាវ និងនវានុវត្តន៍ក្នុងផ្នែកមនុស្សសាស្ត្រ និងការសិក្សាភាសាបរទេសអាចជួយដោះស្រាយបញ្ហាកង្វះសមត្ថភាព និងធនធានមនុស្សនៅក្នុងកម្រិតឧត្ដមសិក្សានៅក្នុងប្រទេសកម្ពុជា។

កំហុសឆ្គងទាំងនេះបណ្ដាលមកពីអតីតកាលដែលបង្កដោយសង្គ្រាមស៊ីវិល និងការកាន់កាប់ពីអាណានិគមបារាំង ដែលធ្វើឱ្យការសរសេរឯកសារផ្នែកមនុស្សសាស្ត្រមានតែជាភាសាបរទេសប៉ុណ្ណោះ។ ដូច្នេះ អាទិភាពមួយក្នុងចំណោមអាទិភាពដទៃទៀតគឺបង្កើតក្រុមសាស្ត្រចារ្យនិងអ្នកស្រាវជ្រាវដែលមានសមត្ថភាពគិតចំពោះបញ្ហាទាំងនេះ ដោយបង្កើតជាធនធាន និងសៀវភៅជាភាសាខ្មែរ។

បន្ថែមពីនេះទៀត ប្រទេសកម្ពុជាត្រូវការអភិវឌ្ឍធនធានមនុស្សនិងសមត្ថភាពជំនាញនៅឧត្ដមសិក្សា។ វាមានសារៈសំខាន់ណាស់សម្រាប់គាំទ្របុគ្គលិកបច្ចេកទេស និងបុគ្គលិករដ្ឋបាលដែលមិនមានឪកាសទទួលបានការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់ការអប់រំ និងការស្រាវជ្រាវគម្រោង។

ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

ការអភិវឌ្ឍការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ ជាពិសេសផ្នែកបុរាណវិទ្យា និងនរវិទ្យាគឺជាអាទិភាពបច្ចុប្បន្នដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសលើវិស័យទេសចរណ៍។

វិស័យទេសចរណ៍ ដើរតួយ៉ាងសំខាន់ក្នុងការលើតម្កើងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វិស័យនេះគឺពឹងផ្អែកលើភាពសម្បូរបែបនៃប្រវត្ដិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា។ ដូច្នេះ វាអាស្រ័យលើសមត្ថភាពក្នុងការអភិរក្សតម្លៃនៃវប្បធម៌ និងបេតិកភណ្ឌអរូបីនៅក្នុងប្រទេស។

ធ្វើអន្តរជាតូបនីយកម្មឧត្ដមសិក្សា

បញ្ហាប្រឈមធំមួយទៀតគឺការជឿទុកចិត្តនិងការទទួលស្គាល់ជាលក្ខណៈវិទ្យាសាស្ត្រ លើការស្រាវជ្រាវរបស់កម្ពុជា។

គោលដៅទាំងនេះអាចសម្រេចបានលុះត្រាតែការអនុវត្តនិងលទ្ធផលដែលត្រូវតាមស្តង់ដារអន្តរជាតិប៉ុណ្ណោះ។ នេះមានន័យថាការសម្របសម្រួលក្នុងការបញ្ចូលស្ថាប័នឧត្តមសិក្សានិងស្ថាប័នស្រាវជ្រាវនៅកម្ពុជាទៅជាបណ្តាញអ្នកស្រាវជ្រាវក្នុងតំបន់និងអន្តរជាតិ។


ដៃគូ