ពង្រឹងសមត្ថភាពស្ថាប័ន

ពង្រឹងសមត្ថភាពស្ថាប័ន|attribut_html

គោលបំណង

គោលបំណងនៃកញ្ចប់ការងារ «ការពង្រឹងសមត្ថភាពស្ថាប័ន» គឺរៀបចំការបណ្ដុះបណ្ដាល​នានាដែលចាំបាច់ និងសមស្របតាមតម្រូវការជាក់ស្តែងនៃបុគ្គលិកគ្រឹះស្ថានឧត្តម​សិក្សា​កម្ពុជាដែលចូលរួមក្នុងគម្រោង។

សកម្មភាពបណ្តុះបណ្តាលនឹងត្រូវរៀបចំសម្រាប់ក្រុមគោលដៅខាងក្រោម៖

ក្រុមទី១៖ សាកលវិទ្យាធិការ, ប្រធាននាយកដ្ឋាន/ការិយាល័យ, អ្នកទទួលខុសត្រូវ​ខាង​បណ្តុះបណ្តាល និងបុគ្គលិកក្រសួង

ក្រុមទី ២៖ បុគ្គលិករដ្ឋបាលនិងបច្ចេកទេស មន្ត្រីគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិករដ្ឋបាល និងអ្នកឯកទេសជំនាញនៃគ្រឹះស្ថានដែលជាដៃគូសហការក្នុងតំបន់អឺរ៉ុប មានដូចជា៖ INALCO, UL, LUES, AUF និង IRD ជាអ្នករៀបចំនិងសម្របសម្រួល​វគ្គ​បណ្ដុះ​បណ្ដាល​នានា។

ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនីមួយៗនឹងត្រូវកែតម្រូវទៅតាមលទ្ធផលនៃដំណាក់កាលដំបូងដែលជាការសិក្សាអំពីទម្លាប់ផ្សេងៗក្នុងការស្រាវជ្រាវនិងនវានុវត្តន៍ក្នុងវិស័យមនុស្សសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ។

ឯកសារទាំងអម្បាលម៉ានដែលប្រើប្រាស់សម្រាប់វគ្គបណ្ដុះបណ្ដាលនីមួយៗនឹងត្រូវចងក្រងបញ្ចូលគ្នានិងចែកជូនទៅបណ្ដាអង្គភាព/ស្ថាប័នទាំងឡាយណាដែលមានបំណងធ្វើទំនើបកម្មលើដំណើរការ និងទម្លាប់ការងាររបស់ពួកគេ។

សកម្មភាព

- វគ្គបណ្តុះបណ្តាលសម្រាប់ក្រុមគោលដៅទី១៖

  • អភិបាលកិច្ច ការគ្រប់គ្រង និងការធ្វើផែនការស្រាវជ្រាវនិងនវានុវត្តន៍
  • ការងារទាក់ទងជាមួយនឹងមជ្ឈដ្ឋានអន្តរជាតិ
  • ការត្រួតពិនិត្យគុណភាព
  • ការគ្រប់គ្រងធនធានមនុស្ស

- វគ្គបណ្តុះបណ្តាលសម្រាប់ក្រុមគោលដៅទី២៖

  • ពត៌មានវិទ្យា
  • បណ្ណាល័យ៖ ការរៀបចំកន្លែងសម្រាប់ការសិក្សាស្រាវជ្រាវ
  • ការគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុក្នុងគម្រោងស្រាវជ្រាវ នវានុវត្តន៍ និងអប់រំ

- ចងក្រងឯកសារប្រើប្រាស់ក្នុងវគ្គបណ្ដុះបណ្ដាលនានាជាសៀវភៅណែនាំមួយ

អង្គភាពទទួលបន្ទុកកញ្ចប់ការងារ៖ AUF
អង្គភាពចូលរួម៖ INALCO, UL, AUF, IRD, URBA, URPP, INE, MEJS, MCBA


ដៃគូ