សាកលវិទ្យាល័យ Vytautas Magnus (UVM) លីទូអានី

សាកលវិទ្យាល័យ Vytautas Magnus (UVM) លីទូអានី |attribut_html

សាកលវិទ្យាល័យ Vytautas Magnus (UVM) លីទូអានី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ គឺជាគ្រឹះស្ថានអប់រំជាន់ខ្ពស់ដ៏ធំមួយក្នុងចំណោមគ្រឹះស្ថានផ្សេងៗរបស់ប្រទេសលីទូអានីដែលមានប្រវត្តិដ៏សម្បូរបែបនិងប្រពៃណីរឹងមាំ។ សាកលវិទ្យាល័យដើរតួយ៉ាងសំខាន់មិនត្រឹមតែនៅក្នុងប្រទេសលីទុយអានីនោះទេប៉ុន្តែក៏ជាប្រភពនៃចំណេះដឹង និងវប្បធម៌សម្រាប់តំបន់បាល់ទិកទាំងមូល។

សាកលវិទ្យាល័យនេះរួមផ្សំឡើងដោយមហាវិទ្យាល័យចំនួនប្រាំបួន (មហាវិទ្យាល័យមនុស្សសាស្ត្រ-សង្គមសាស្ត្រ មហាវិទ្យាល័យវិទ្យាសាសស្រ្តធម្មជាតិ មហាវិទ្យាល័យសេដ្ឋកិច្ចនិងគ្រប់គ្រង មហាវិទ្យាល័យពត៌មានវិទ្យា មហាវិទ្យាល័យសិល្បៈ មហាវិទ្យាល័យសង្គមកិច្ច មហាវិទ្យាល័យទេវវិទ្យាកាតូលិក មហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនិងការទូត និងមហាវិទ្យាល័យច្បាប់) និងបីផ្នែកផ្សេងទៀត (កសិកម្ម អប់រំ និងតូរ្យតន្រ្តី)។

ទំនាក់ទំនងរវាងការស្រាវជ្រាវនិងការសិក្សា ការស្រាវជ្រាវវិទ្យាសាស្ត្រត្រូវបានធ្វើឡើងនៅក្នុងអង្គភាពស្រាវជ្រាវជ្រាវនានា។ និស្សិតអន្តរជាតិត្រូវបានទទួលជារៀងរាល់ឆ្នាំនៅក្នុងក្របខណ្ឌនៃកម្មវិធីបម្លាស់ប្ដូរផ្សេងៗ ហើយនិស្សិតសាកលវិទ្យាល័យធ្វើដំណើរទៅបរទេសក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយជាមួយសាកលវិទ្យាល័យដៃគូ (១១០ កិច្ចព្រមព្រៀង Erasmus+ ជាមួយសាកលវិទ្យាល័យនៃបណ្ដាប្រទេសចំនួន ២៥)។ INALCO គឺជាដៃគូឈានមុខនៅក្នុងបម្លាស់ប្ដូរនិស្សិតនិងគម្រោងស្រាវជ្រាវផ្សេងៗ។

សាកលវិទ្យាល័យនេះដឹកនាំការស្រាវជ្រាវអំពីវិធីសាស្ត្របង្រៀនភាសា
និងបង្រៀនគរុកោសល្យភាសានៅតាមដេប៉ាតឺម៉ង់និងមជ្ឈមណ្ឌលស្រាវជ្រាវផ្សេងៗ រួមមានដេប៉ាតឺម៉ង់គរុកោសល្យភាសានិងអក្សរសិល្ប៍លីទូអានី, ដេប៉ាតឺម៉ង់គរុកោសល្យភាសាអង់គ្លេស, ដេប៉ាតឺម៉ង់ទស្សនវិជ្ជានិងគរុកោសល្យភាសាអាល្លឺម៉ង់ រ៉ូមានីនិងស្លាវ, មជ្ឈមណ្ឌលភាសា គរុកោសល្យនិងវប្បធម៌ប៉ូឡូញ, មជ្ឈមណ្ឌលភាសានិងវប្បធម៌រុស្ស៊ី, មជ្ឈមណ្ឌលភាសានិងវប្បធម៌ទួគី។

ព្រឹត្តិបត្រវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Žmogus ir žodis (ប្រជាជននិងពិភពលោក) មានព្រឹត្តិបត្រប្រចាំឆ្នាំខាងភាសាវិទ្យានិងគរុកោសល្យមួយ។ សាកលវិទ្យាល័យរៀបចំកម្មវិធីសិក្សាថ្មីមួយខាង «គរុកោសល្យភាសា» ដែលមានមួយផ្នែកនិយាយអំពីវិធីសាស្ត្រស្រាវជ្រាវដែលមានប្រយោជន៍យ៉ាងខ្លាំងដល់គម្រោងនេះ។

តួនាទីរបស់ USEL នៅក្នុងគម្រោង

USEL នឹងរ៉ាប់រងក្នុងការបណ្ដុះបណ្ដាលដល់ RUFA, RUPP និង NIE អំពីប្រធានបទដូចតទៅ៖

• វីធីសាស្ត្រស្រាវជ្រាវនិងនវានុវត្តន៍ខាងគរុកោសល្យភាសា
• ការងារក្នុងមជ្ឈដ្ឋានអន្តរជាតិ

USEL នឹងផ្ដល់ជូននូវចំណេះជំនាញដល់ដៃគូ RUFA, RUPP, NIE នៅក្នុងសកម្មភាពដូចខាងក្រោម៖
• ការរៀបចំមគ្គុទ្ទេសក៍ពិស្ដារអំពីការស្រាវជ្រាវនិងនវានុវត្តដោយផ្ដោតជាពិសេស​លើវិស័យមនុស្សសាស្ត្រនិងបច្ចេកទេសបង្រៀនភាសា
• ការបង្កើតមជ្ឈមណ្ឌលសា្រវជ្រាវអន្តរសាកលវិទ្យាល័យខាងមនុស្សសាស្ត្រ

USEL នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោងតាម​រយៈគណៈកម្មការគ្រប់គ្រងនិងដឹកនាំនិងគណៈកម្មការតាមដាន។

សូមចូលមើលគេហទំព័ររបស់សាកលវិទ្យាល័យលីទូអានី៖ www.leu.lt


ដៃគូ