14 ខែ មិថុនា 2018

អាយុកាលគម្រោង

សិក្ខាសាលាស្ដីពី “ការសរសេរសំណើគម្រោងស្រាវជ្រាវ”

សិក្ខាសាលាស្ដីពី “ការសរសេរសំណើគម្រោងស្រាវជ្រាវ”|attribut_html

សិក្ខាសាលាស្តីពី “ការសរសេរសំណើគម្រោងស្រាវជ្រាវ” នឹងធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨។ សិក្ខាសាលានេះសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានស្រាវជ្រាវបារាំងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (IRD) ។

- 
កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ (ចំនួន៤ថ្ងៃ)
ទីតាំង៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (បន្ទប់ប្រជុំ), អាគារលេខ ៧២, ផ្លូវព្រះអង្គយុគន្ធរ កែងផ្លូវលេខ ១៧៨, រាជធានីភ្នំពេញ
កម្មវិធីសម្រាប់ការបណ្តុះបណ្តាល៖
កូនសៀវភៅណែនាំ ស្តីពីកម្មវិធី “ការសរសេរសំណើរគម្រោងស្រាវជ្រាវ”

Booklet - Workshop Research proposal writing


- 
គោលបំណង

គោលបំណងនៃសិក្ខាសាលានេះគឺ៖
1. អភិវឌ្ឍសមត្ថភាពអ្នកចូលរួមក្នុងការសរសេរសំណើ គម្រោងស្រាវជ្រាវក្នុងវិស័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត តាមរយៈការសិក្សាពីវិធីសាស្រ្តស្រាវជ្រាវ
2. បង្កើតដៃគូក្នុងពេលអនាគត និងការទំនាក់ទំនង
3. លើកកម្ពស់គម្រោងស្រាវជ្រាវពហុជំនាញ និងគម្រោងស្រាវជ្រាវអន្តរជាតិ

ការប្រកាសទាក់ទងនឹងការបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកចូលរួម (តាមរយៈការដាក់ពាក្យ) គឺបានចេញផ្សាយមួយខែមុនសិក្ខាសាលាចាប់ផ្តើម ដើម្បីអាចកត់សម្គាល់បុគ្គលិកគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងថាអ្នកទាំងនោះពិតជាចង់ចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងរួមទាំងការរំពឹងទុករបស់ពួកគេ។

យោងទៅលើចម្លើយតាមរយៈការដាក់ពាក្យ អ្នកចូលរួមនឹងត្រូវបែងចែកជាពីរក្រុមដើម្បីសិក្សាលើការផ្តល់ហិរញ្ញប្បទានជាក់ស្តែង និងផ្តោតសំខាន់លើជំហ៊ានសំខាន់ៗក្នុងការសរសេរ (១) សំណើស្រាវជ្រាវ ឬ (២) សំណើអប់រំ។

គ្រូឧទ្ទេសពីររូបក្នុងសិក្ខាសាលានេះនឹងអញ្ជើញមកពី IRD ដែលមួយរូបគឺលោក Joseph Larmarange និងមួយរូបទៀតគឺលោក David Sebag ដែលមានបទពិសោធន៍ក្នុងការកែសម្រួលគម្រោងក្នុងវិស័យអប់រំនិងស្រាវជ្រាវជាច្រើន។

អ្នកចូលរួមដែលសមស្របបំផុតគឺ៖
• អ្នកស្រាវជ្រាវពីគ្រឹះស្ថានឧត្តមសិក្សានានាក្នុងកម្ពុជា
• បុគ្គលិករដ្ឋបាល
• ប្រធានការិយាល័យ

- • សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក Joseph Thach ជាអ្នកសម្របសម្រួលគម្រោងតាមរយៈ : joseph.thach@inalco.fr

• ទាញយកបណ្ណប្រកាស :

Poster Workshop Research proposal writing (English)
Poster Workshop Research proposal writing (Khmer)

- អ្នកទទួលបន្ទុករៀបចំសិក្ខាសាលា

• វិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍
• សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ


ដៃគូ