ទីភ្នាក់ងារ​​សាកល​វិទ្យាល័យ​នៃ​បណ្ដា​ប្រទេស​ប្រើប្រាស់​​ភាសាបារាំង (AUF) - ប៊ែលហ្ស៊ិក

ទីភ្នាក់ងារ​​សាកល​វិទ្យាល័យ​នៃ​បណ្ដា​ប្រទេស​ប្រើប្រាស់​​ភាសាបារាំង (AUF) - ប៊ែលហ្ស៊ិក|attribut_html

ទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF)គឺជាសមាគមអន្តរជាតិដែលបង្កើតឡើងជាង ៥០ ឆ្នាំមកហើយ។ សមាគមនេះប្រមូលផ្ដុំទៅដោយសាកលវិទ្យាល័យ សាលាជាន់ខ្ពស់ បណ្ដាញសាកលវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រដែល ប្រើប្រាស់ភាសាបារាំងនៅក្នុងពិភពលោកទាំងមូល។ ជាមួយបណ្ដាញមួយដែលមានសមាជិកសរុបចំនួន ៨៤៥ នៅតាមបណ្ដាប្រទេសចំនួន ១១១ ទីភ្នាក់ងារនេះគឺជាសមាគមមួយក្នុងចំណោមសមាគមធំៗនៃគ្រឹះស្ថានឧត្ដមសិក្សា និងស្រាវជ្រាវលើពិភពលោក។

ដោយគោរពចំពោះនានាភាពនៃវប្បធម៌និងភាសា AUF លើកកម្ពស់ហ្រ្វង់កូហ្វូនីឧត្ដមសិក្សាប្រកបដោយសាមគ្គីភាពនៅក្នុងការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ចនិងសង្គម។ ស្ថាប័ននេះជួយសម្រួលដល់សាមគ្គីភាពសកម្មរវាងស្ថាប័នជាសមាជិកនិងជួយជ្រោមជ្រែងពួកគេក្នុងសម្ទុះខាងរចនាសម្ព័ន្ធ (ការលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ស្រាវជ្រាវ អភិបាលកិច្ចឧត្ដមសិក្សា ភាពអាចរកការងារបានធ្វើរបស់អ្នកកាន់សញ្ញាបត្រ) និងការចូលរួម​​នៅក្នុងការអភិវឌ្ឍ។

AUF មានបណ្ដាញមួយដែលមានតំណាងលើសពី ៦០ នៅតាមបណ្ដាប្រទេសចំនួន ៤០។ ទីស្នាក់ការធំតាំងនៅទីក្រុងម៉ុងរេអាល (កាណាដា) ឯផ្នែកសេវាកម្មកណ្ដាលបោះទីតាំងនៅម៉ុងរេអាលនិងប៉ារីស (បារាំង)។

ទីចាត់ការប្រចាំតំបន់ចំនួនដប់ ដឹកនាំនិងគ្រប់គ្រងអន្តរាគមន៍របស់ AUF នៅនឹងកន្លែងនៅទ្វីបអាហ្រ្វិកកណ្ដាល និងតំបន់បឹងធំ (Grands Lacs) នៅអាហ្វ្រិកខាងលិច ក្នុងទ្វីបអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក នៅតំបន់ការ៉ាអ៊ីប នៅអឺរ៉ុបកណ្ដាលនិងខាងកើត អឺរ៉ុបខាងលិច ម៉ាក្រែប នៅតំបន់មជ្ឈឹមបូព៌ា និងតំបន់មហាសមុទ្រឥណ្ឌា។

ក្រុមការងាររបស់ទីភ្នាក់ងារនេះ ដែលមានតំណាងនៅពាសពេញពិភពលោក ផ្ដល់ជូននូវសេវាតាមដាននិងយោបល់សម្រាប់ការបង្កើតដាក់ដំណើរការគម្រោងផ្សេងៗ ជួយសម្រួលការចែករំលែកបទពិសោធន៍ល្អៗ ចំណេះជំនាញ និងនវានុវត្តន៍ និងជួយជ្រោមជ្រែងក្នុងការស្វែងរកដៃគូថ្មីៗ។

AUF ចូលរួមក្នុងគម្រោងនេះតាមរយៈការិយាល័យប្រចាំតំបន់អឺរ៉ុបខាងលិច (សមាគមមិនស្វែងរកប្រាក់ចំណេញគោរពតាមច្បាប់ប្រទេសប៊ែលហ្ស៊ិក) ដែលសកម្មភាពអនុត្ត គឺដើម្បីផ្ដល់ប្រយោជន៍ដល់គ្រឹះស្ថានសិក្សាជាសមាជិក ចូលរួមចំណែកក្នុងការពង្រឹងគុណភាពបណ្ដុះបណ្ដាល ស្រាវជ្រាវ និងអភិបាលកិច្ចចូលរួមចំណែកលើកកម្ពស់ឱកាសការងារ​​និងសមាហរណកម្មវិជ្ជាជីវៈរបស់អ្នកកាន់សញ្ញាបត្រនិងចូលរួមជាមួយ
សាកលវិទ្យាល័យទាំងនោះក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងវប្បធម៌។

តួនាទីរបស់ AUF នៅក្នុងគម្រោង

AUF ធានារ៉ាប់រងលើការបណ្ដុះបណ្ដាលដែលផ្ដល់ប្រយោជន៍ដល់ RUFA RUPP និង NIE ក្រសួងអប់រំនិងក្រសួងវប្បធម៌កម្ពុជា លើប្រធានបទដូចតទៅ៖
• ត្រួតពិនិត្យគុណភាព (គម្រោងស្រាវជ្រាវនិងនវានុវត្តន៍)
• សមត្ថភាពព័ត៌មានវិទ្យា ការកំណត់អត្តសញ្ញាណម្ចាស់ជំនួយ
• បច្ចេកវិទ្យាថ្មីៗខាងព័ត៌មាននិងទំនាក់ទំនងអនុវត្តន៍ក្នុងវិស័យគរុកោសល្យ (ឧទាហរណ៍ Mooc)
• ទំនាក់ទំនង

AUF នឹងរ៉ាប់រងក្នុងការបណ្ដុះបណ្ដាលដល់ RUFA, RUPP និង NIE អំពីប្រធានបទដូចតទៅ៖
• វីធីសាស្ត្រស្រាវជ្រាវនិងនវានុវត្តន៍គរុកោសល្យភាសា
• ការងារក្នុងមជ្ឈដ្ឋានអន្តរជាតិ

AUF នឹងផ្ដល់ជូននូវចំណេះជំនាញដល់ដៃគូ RUFA, RUPP, NIE នៅក្នុងសកម្មភាពដូចខាងក្រោម៖
• ការរៀបចំមគ្គុទ្ទេសក៍ពិស្ដារអំពីការស្រាវជ្រាវនិងនវានុវត្តដោយផ្ដោតជាពិសេស​លើវិស័យមនុស្សសាស្ត្រនិងបច្ចេកទេសបង្រៀនភាសា
• ការបង្កើតមជ្ឈមណ្ឌលសា្រវជ្រាវអន្តរសាកលវិទ្យាល័យមនុស្សសាស្ត្រ

AUF នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោងតាម​រយៈគណៈកម្មការគ្រប់គ្រងនិងដឹកនាំនិងគណៈកម្មការតាមដាន។

សូមចូលមើលគេហទំព័ររបស់ទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង៖ www.auf.org


ដៃគូ