វិទ្យាស្ថាន​ស្រាវ​ជ្រាវដើម្បី​អភិវឌ្ឍន៍

វិទ្យាស្ថាន​ស្រាវ​ជ្រាវដើម្បី​អភិវឌ្ឍន៍|attribut_html

IRD គឺជាស្ថាប័នស្រាវជ្រាវបារាំងដែលឆ្លើយតប (ដោយសហការជាមួយដៃគូខាងត្បូង) ចំពោះចំណោទបញ្ហាអភិវឌ្ឍន៍ជាអន្តរជាតិ។ ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាព ការយល់អំពីការវិវត្តសង្គម ថែរក្សាបរិស្ថាននិងធនធានគឺជាសសរស្ដម្ភរបស់សកម្មភាពរបស់ខ្លួន​ក្នុងការឈានទៅសម្រេចគោលដៅសហស្សវត្សសម្រាប់ការអភិវឌ្ឍ។

IRD គឺជាគ្រឹះស្ថានសាធារណៈបារាំងចរិតលក្ខណៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ស្ថាប័ននេះស្ថិតនៅក្រោមឱវាទ រួមរបស់ក្រសួងទទួលបន្ទុកការងារស្រាវជ្រាវ និងក្រសួងការបរទេស។

ស្ថាប័ននេះពង្រាយសកម្មភាពរបស់ខ្លួនជាអន្តរជាតិសម្រាប់ចេញពីទីស្នាក់ការកណ្ដាលរបស់ខ្លួន នៅទីក្រុងម៉ាកសី និងមជ្ឈមណ្ឌលពីរនៅក្រុងធំៗម៉ុងប៉ឺលីយេ និងបុងឌី។
វិទ្យាស្ថានធ្វើសកម្មភាពជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩៧៦ និងរក្សាទុកនូវតំណាងរបស់ខ្លួនចំនួនបួនតាំងពីឆ្នាំ១៩៩០។

វិទ្យាស្ថាននេះដាក់ពង្រាយសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសចំនួន៨ នៅក្នុងអង្គភាពស្រាវជ្រាវចំនួន ៣២ (ដែលក្នុងនោះមាន ២ ជាលក្ខណៈចម្រុះអន្តរជាតិ), ក្រុមស្រាវជ្រាវវ័យក្មេងចំនួន៥ និងបន្ទប់ពិ
សោធន៍ចម្រុះចំនួន៣ ដែលស្មើនឹង ១០% នៃចំនួនអ្នកស្រាវជ្រាវក្រៅស្រុករបស់ខ្លួន។

IRD មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០០៩ តាមរយៈតំណាងប្រចាំតំបន់របស់ខ្លួនមួយដែលមានទីស្នាក់ការនៅប្រទេសឡាវ។ ចាប់តាំងពីដើមឆ្នាំ២០១៧ មក វិទ្យាស្ថានមានការិយាល័យតំណាងមួយនៅទីក្រុងភ្នំពេញ។ សកម្មភាពរបស់វិទ្យាស្ថាននេះសំដៅជ្រោមជ្រែងនិងពង្រឹងការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រនៅប្រទេសនេះ។

IRD ឆ្លើយតបនឹងគោលដៅចម្បងៗជាច្រើន រួមមានអភិវឌ្ឍពុទ្ធិ ផ្ដល់ចម្លើយតបលក្ខណៈវិទ្យាសាស្ត្រដល់គោលដៅអភិវឌ្ឍន៍ ចូលរួមរៀបចំរចនាសម្ព័ន្ធ និងការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបណ្ដុះបណ្ដាលដៃគូរបស់ខ្លួន, បង្កើតនិងពង្រឹងភាពជាដៃគូវិទ្យាសាស្ត្រប្រកបដោយចីរភាព។

វិស័យជំនាញ

• ចំណេះដឹងស៊ីជម្រៅខាងវិធីសាស្ត្រស្រាវជ្រាវពហុវិជ្ជា ជាពិសេសទាក់ទិននឹងវិស័យមនុស្សសាស្ត្រនិងសង្គមសាស្ត្រ។
• ការពង្រឹងសមត្ថភាពស្រាវជ្រាវរបស់សហគមន៍វិទ្យាសាស្ត្រភាគខាងត្បូង។
• វិស្វកម្មសម្រាប់ការតម្លើងគម្រោង។
• វត្តមាននៅកម្ពុជាពេញមួយឆ្នាំៗដែលអនុញ្ញាតឱ្យជួយជ្រោមជ្រែង​តួអង្គកម្ពុជាក្នុងទិដ្ឋភាពវិទ្យាសាស្ត្រនិងរដ្ឋបាល។

តួនាទីរបស់ IRD នៅក្នុងគម្រោង

IRD នឹងរ៉ាប់រងការបណ្ដុះបណ្ដាលសម្រាប់ដៃគូកម្ពុជាអំពីប្រធានបទដូចតទៅ៖
• ទិដ្ឋភាពរដ្ឋបាលសម្រាប់ការគ្រប់គ្រងគម្រោងស្រាវជ្រាវ នវានុវត្តន៍ និងអប់រំ នៅភ្នំពេញ
• វិធីសាស្ត្រស្រាវជ្រាវនិងនវានុវត្តន៍៖ ប្រធានបទកម្មសិទ្ធិបញ្ញា ឯកសារយោង ការបោះពុម្ព ចំណោទបញ្ហានៃការស្រាវជ្រាវ
• មុខរបរស្រាវជ្រាវនិងនវានុវត្តន៍ខាងមនុស្សសាស្ត្រ។
IRD នឹងផ្ដល់ជូននូវចំណេះជំនាញដល់ RUFA, RUPP និង NIE

តាមរយៈសកម្មភាពដូចតទៅ៖
• ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យ
• ការគិតពិចារណាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតមួយ។

IRD នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោងតាមរយៈ​គណៈកម្មាធិការគ្រប់គ្រងនិងដឹកនាំនិងគណៈកម្មាធិការតាមដាន។

សូមចូលមើលគេហទំព័ររបស់ IRD www.ird.fr


ដៃគូ