14 ខែ មិថុនា 2018

អាយុកាលគម្រោង

កិច្ចប្រជុំគណៈកម្មការដឹកនាំនិងគណៈកម្មការត្រួតពិនិត្យផ្នែកវិទ្យាសាស្ដ្ររបស់គម្រោង GEReSH-CAM នៅខេត្តកែប

ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨

កិច្ចប្រជុំគណៈកម្មការដឹកនាំនិងគណៈកម្មការត្រួតពិនិត្យផ្នែកវិទ្យាសាស្ដ្ររបស់គម្រោង GEReSH-CAM នៅខេត្តកែប|attribut_html

ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សមាជិកគណៈកម្មការដឹកនាំនិងគណៈកម្មការត្រួតពិនិត្យផ្នែកវិទ្យាសាស្ដ្រកម្ពុជាបានជួបជុំគ្នានៅខេត្តកែប ដើម្បីពិភាក្សាពីសកម្មភាពបន្តរបស់គម្រោង GEReSH-CAM។

កាលពីថ្ងៃទី៥ គណៈកម្មការត្រួតពិនិត្យផ្នែកវិទ្យាសាស្ដ្របានមក
ជួបជុំគ្នាដើម្បីពិនិត្យឡើង​វិញពីលទ្ធផលនៃដំណើរការគម្រោងបច្ចុប្បន្ន និងការលើកគម្រោងផែនការ​ជាបន្តទៀត។
គណៈកម្មការរួមមាន
• លោកបណ្ឌិត Joseph THACH អ្នកសម្របសម្រួលគម្រោង GEReSH-CAM អញ្ជើញមកពីវិទ្យាស្ថាន INALCO
• កញ្ញា Claire TOVAR អ្នកបច្ចេកទេស អញ្ជើញមកពី IRD
• លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ អញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
• លោកបណ្ឌិត នន់ ដារ៉ា ប្រធានដេប៉ាតឺម៉ង់ភាសា អញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
• លោកបណ្ឌិត នី រដ្ឋា គ្រូឧទ្ទេសឧត្តមសិក្សា អញ្ជើញមកពីវិទ្យាស្ថានជាតិអប់រំ

នៅថ្ងៃទី០៦ គោលបំណងនៃកិច្ចប្រជុំគឺការពិភាក្សាពីទំនាក់ទំនងរវាងការស្រាវជ្រាវនិងការអប់រំ និងគម្រោងបើកថ្នាក់បរិញ្ញាបត្រតាមប្រព័ន្ធមុខវិជ្ជាឯកទេសទី១ និងមុខវិជ្ជាឯកទេសទី២ដែលត្រូវអនុវត្តជាលើកដំបូងនៅកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំ មានការអញ្ជើញចូលរួមដោយឯកឧត្តមជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម បុង សុវត្តិ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ លោក វេង ឆាង ប្រធានការិយាល័យសិក្សានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកបណ្ឌិត កឺក ច័ន្ទណារិទ្ធ អ្នកសម្របសម្រួលការស្រាវជ្រាវនៃដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សំណើគម្រោងការងារនានាត្រូវបានលើកឡើង ហើយត្រូវបានកំណត់ការងារណាដែលជាអាទិភាពនិងអាចសម្រេចបានលទ្ធផលមុនកិច្ចប្រជុំប្រចំាឆ្នាំនៅរាជធានីប្រ៊ុយស៊ែលនៅខែតុលាឆ្នាំ ២០១៨។
កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសដល់សមាជិកនៃគណៈកម្មការទំាងពីរដើម្បីអាចគិតគូរជាមុនពីនីតិវិធីនៃការស្នើសុំសេចក្តីប្រកាស (សេចក្ដីសម្រេចអន្តរក្រសួង) សម្រាប់ការបង្កើតជាផ្លូវការនៃមជ្ឈមណ្ឌលស្រាវជ្រាវនាពេលអនាគត។


ដៃគូ