3 ខែ ធ្នូ 2018

ព្រឹត្តិការណ៍

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ដំណើរការនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ក្នុងវិស័យសង្គមសាស្ត្រ-មនុស្សសាស្ត្រ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ដំណើរការនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ក្នុងវិស័យសង្គមសាស្ត្រ-មនុស្សសាស្ត្រ|attribut_html

នៅចុងបញ្ចប់ឆ្នាំនេះ ក្រុមការងារនៃគម្រោង GEReSH-CAM មានសេចក្តីរីករាយ សូមជូនដំណឹងពី ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី “ដំណើរការនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងមានវត្តមានចូលរួមរបស់លោកជំទានវឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងនាយកវិទ្យាស្ថាន INALCO។

កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាដោយតំណាងគ្រឹះស្ថានទាំងបីដែលចូលរួមក្នុងគម្រោង GEReSH-CAM (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានជាតិអប់រំ) រួមមាន៖
ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការស្តីទីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ

ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញឲ្យឃើញពីសាមគ្គីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានទាំងបី ដើម្បីសម្រេចបាននូវគោលដៅរួមគ្នា និងមានការចូលរួមពីដៃគូអន្តរជាតិ និងតំណាងក្រសួងទាំងពីររបស់កម្ពុជា។

ខាងក្រោមនេះជាកម្មវិធីស្តីពីពិធីចុះហត្ថលេខា៖

(eng)

(fr)


ដៃគូ