13 ខែ មក​រា 2019

អាយុកាលគម្រោង

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម វគ្គបណ្តុះបណ្តាលស្ដីអំពី "បច្ចេកវិទ្យាថ្មី និងគរុកោសល្យ" (ឧទាហរណ៍ Moodle and MOOCs)

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម វគ្គបណ្តុះបណ្តាលស្ដីអំពី

ពាក្យនេះមានគោលដៅស្វែងរកនិស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិករដ្ឋបាល នៅតាមគ្រឹះស្ថានអប់រំនានា ដែលចាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលស្ដីអំពី "បច្ចេកវិទ្យាថ្មីនិងគរុកោសល្យ" (ឧទាហរណ៍ Moodle and MOOCs) ("New technologies and pedagogy)។ វគ្គបបណ្តុះបណ្តាលនេះ មានសារៈ សំខាន់ចំពោះនិស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិករដ្ឋបាលដែលមានសកម្មភាពបង្រៀន និងបណ្តុះបណ្តាលសិស្ស និស្សិត នៅតាមគ្រឹះស្ថានអប់រំទូទៅ និងគ្រឹះស្ថានឧត្ដមសិក្សានៅកម្ពុជា។

សូមបំពេញកម្រងសំណួរខាងក្រោម នៅទំព័រទី៥ និងទី៦ ជាភាសាខ្មែរ អង់គ្លេស ឬបារាំង រួចផ្ញើទៅលោក នី រដ្ឋា តាមតេឡេក្រាម NY RATHA 012 847 843 ឬតាមអ៊ីមែល rathany.ine@gmail.com។

ទាញយកពាក្យបង្ហាញចំណាប់អារម្មណ៍

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម វគ្គបណ្តុះបណ្តាលស្ដីអំពី "បច្ចេកវិទ្យាថ្មី និងគរុកោសល្យ" (ឧទាហរណ៍ Moodle and MOOCs)

ទាញយកកម្មវិធីទាំងមូលនៃវគ្គបណ្ដុះបណ្តាល

ចម្លើយរបស់លោក លោកស្រី នឹងជួយសម្រួលដល់ការងាររៀបចំ និងជាជំនួយដល់គ្រូឧទ្ទេសក្នុងការសម្របខ្លឹមសារនិងវិធីសាស្ត្របង្រៀនឱ្យត្រូវទៅនឹងករណីជាក់ស្ដែងរបស់លោក លោកស្រី។

ខ្លឹមសាររួមនិងកម្មវិធីនៃសិក្ខាសាលា

បរិបទ៖ វគ្គបណ្តុះបណ្តាលស្ដីអំពី "បច្ចេកវិទ្យាថ្មី និងគរុកោសល្យ" (ឧទាហរណ៍ MOOCs “Massive Open Online Courses” និងMoodle) រៀបចំឡើង ក្នុងក្របខ័ណ្ឌគម្រោង GEReSH-CAM (អភិបាលកិច្ចនិងការរំលេចឡើងនៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា)។ គម្រោង GEReSH-CAM ជាគម្រោងជួយពង្រឹងសមត្ថភាព ដែលមានការចូលរួមឧបត្ថម្ភធនពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប និងមានប្រាំប្រទេសចូលរួម ៖ កម្ពុជា បារាំង លេតូនី លីទុយអានី និងប៊ែលហ្ស៊ិក។ ក្នុងគម្រោងនេះដែរ មានគ្រឹះស្ថានឧត្ដមសិក្សានិងស្រាវជ្រាវ ចំនួនប្រាំបី នៅកម្ពុជា និងអឺរ៉ុបរួម សហការគ្នាជាមួយក្រសួងពីរនៅកម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីលើកកម្ពស់ការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ ដោយបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវរួមមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០១៨ និងឆ្នំា២០១៩ ការងារចម្បងរបស់គម្រោង គឺពង្រឹងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សា តាមរយៈការរៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលផ្សេងៗ។

គោលបំណងវគ្គបណ្ដុះបណ្ដាល

ពង្រឹងចំណេះដឹងនិងសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មី(ឧទាហរណ៍ MOOCs “Massive Open Online Courses” និងMoodle)និងអភិវឌ្ឍន៍សមត្ថភាពគរុកោសល្យទំនើបតាមបែបឌីជីថលសម្រាប់វិស័យសង្គមសាស្ត្រ-មនុស្សសាស្ត្រនៅកម្ពុជា។
-  ចែករំលែកព័ត៌មានស្ដីពីឧបករណ៍បច្ចេកវិទ្យាថ្មី (ឧទាហរណ៍ Moodle and MOOCs) និងគរុកោសល្យទំនើបតាមបែបឌីជីថលដល់គ្រឹះស្ថានអប់រំទូទៅ និងគ្រឹះស្ថានឧត្តមសិក្សាដែលជាសមាជិកគម្រោង
-  ស្វែងយល់អំពីតួនាទី សារៈសំខាន់ និងបញ្ហាប្រឈម សម្រាប់ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មី និងគរុកោសល្យទំនើបតាមបែបឌីជីថល
-  សិក្សាស្វែងយល់ថាតើអ្នកចូលរួមទំាងអស់ទន្ទឹងរង់ចាំអ្វីខ្លះពី ឧបករណ៍បច្ចេកវិទ្យាថ្មី និងគរុកោសល្យទំនើបតាមបែបឌីជីថល ក្នុងការងារបង្រៀន បណ្តុះបណ្តាល និងស្រាវជ្រាវរបស់ពួកគាត់
-  កំណត់និងយល់អំពីតម្រូវការ និងបញ្ហាប្រឈម នៅពេលបច្ចុប្បន្ន និងអនាគតរបស់អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មី និងគរុកោសល្យទំនើបតាមបែបឌីជីថល
-  ផ្ដល់វេទិកាដល់និស្សិត គ្រូបង្រៀន សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវជួបពិភាក្សាគ្នាអំពីតម្រូវការ បញ្ហាប្រឈម កង្វល់ និងផែនការសម្រាប់ការបណ្តុះបណ្តាលពីចម្ងាយ

ខ្លឹមសារៈសំខាន់ៗដែលសិក្ខាកាមនឹងរៀននិងចូលរួមត្រិះរិះពិចារណារួមមាន
-  ឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាវត្តមានឌីជីថល
-  គរុកោសល្យបង្រៀនទំនើបតាមបែបឌីជីថល
-  ការសិក្សា ឬការបណ្តុះបណ្តាលពីចម្ងាយតាម Massive Open Online Courses (MOOC), Moodle

ដំណើរការនៃការបណ្ដុះបណ្ដាល

ស្ដាប់បទបង្ហាញពិភាក្សាជាក្រុម ការងារអនុវត្ត ធ្វើសក្ខីកម្មចែករំលែកបទពិសោធន៍។
កាលបរិច្ឆេទ៖ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ (កន្លះថ្ងៃ x ៥)
ភាសា៖ ខ្មែរបារាំង និងអង់គ្លេស (បកប្រែប្រដេញខ្មែរ-បារាំង)
ទីកន្លែង៖អាគារ H ជាន់ទី១ (វិទ្យាស្ថានជាតិអប់រំ)


ដៃគូ