5 ខែ កុម្ភៈ 2019

អាយុកាលគម្រោង

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលស្ដីអំពី "វិធីសាស្រ្តស្រាវជ្រាវលើផ្នែកភាសានិងបញ្ហាអប់រំ ការបង្រៀនភាសានិងវប្បធម៌ និងអក្សរសាស្រ្ត"

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលស្ដីអំពី

ពាក្យនេះមានគោលដៅស្វែងរកនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និស្សិតថ្នាក់បណ្ឌិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ នៅតាមគ្រឹះស្ថានអប់រំនានា ដែលចាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី "វិធីសាស្រ្តស្រាវជ្រាវលើ ផ្នែកភាសានិងបញ្ហាអប់រំ ការបង្រៀនភាសានិងវប្បធម៌ និងអក្សរសាស្រ្ត” “Methodology of research in language and education issues, languages and cultures teaching, literacy” (GEReSH-CAM)។ វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ចំពោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និស្សិតថ្នាក់បណ្ឌិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវដែលមានសកម្មភាពរៀននិងបង្រៀន និងការស្រាវជ្រាវ នៅតាមគ្រឹះស្ថានអប់រំទូទៅ និងគ្រឹះស្ថានឧត្ដមសិក្សានៅកម្ពុជា។

សូមបំពេញកម្រងសំណួរខាងក្រោម នៅទំព័រទី៦ និងទី៧ ជាភាសាខ្មែរ អង់គ្លេស ឬបារាំង រួចផ្ញើទៅ លោក នី រដ្ឋា គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ តាមតេឡេក្រាម Mr. NY RATHA 012 847 843 ឬតាមអ៊ីមែល rathany.ine@gmail.com។
ទាញយកពាក្យបង្ហាញចំណាប់អារម្មណ៍

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលស្ដីអំពី "វិធីសាស្រ្តស្រាវជ្រាវលើផ្នែកភាសានិងបញ្ហាអប់រំ ការបង្រៀនភាសានិងវប្បធម៌ និងអក្សរសាស្រ្ត"

ចម្លើយរបស់លោក លោកស្រី នឹងជួយសម្រួលដល់ការងាររៀបចំ និងជាជំនួយដល់គ្រូឧទ្ទេសក្នុងការសម្របខ្លឹមសារនិងវិធីសាស្ត្របង្រៀនឱ្យត្រូវទៅនឹងករណីជាក់ស្ដែងរបស់លោក លោកស្រី។

ខ្លឹមសាររួមនិងកម្មវិធីនៃសិក្ខាសាលា

បរិបទ៖ វគ្គបណ្តុះបណ្តាលស្ដីអំពី "វិធីសាស្រ្តស្រាវជ្រាវលើផ្នែកភាសានិងបញ្ហាអប់រំ ការបង្រៀនភាសានិងវប្បធម៌ និងអក្សរសាស្រ្ត” Methodology of research in language and education issues, languages and cultures teaching, literacy” (GEReSH-CAM) រៀបចំឡើង ក្នុងក្របខ័ណ្ឌគម្រោង GEReSH-CAM (អភិបាលកិច្ចនិងការរំលេចឡើងនៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា)។ គម្រោង GEReSH-CAM ជាគម្រោងជួយពង្រឹង សមត្ថភាព ដែលមានការចូលរួមឧបត្ថម្ភធនពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប និងមានប្រាំប្រទេសចូលរួម ៖ កម្ពុជា បារាំង លេតូនី លីទុយអានី និងប៊ែលហ្ស៊ិក។ ក្នុងគម្រោងនេះដែរ មានគ្រឹះស្ថានឧត្ដមសិក្សានិងស្រាវជ្រាវ ចំនួនប្រាំបី នៅកម្ពុជា និងអឺរ៉ុបរួម សហការគ្នាជាមួយក្រសួងពីរនៅកម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីលើកកម្ពស់ការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ ដោយបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវ ជ្រាវរួមមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០១៨ និងឆ្នំា២០១៩ ការងារចម្បងរបស់គម្រោង គឺពង្រឹងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សា តាមរយៈការរៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលផ្សេងៗ។

គោលបំណងវគ្គបណ្ដុះបណ្ដាល

• ចែករំលែកចំណេះដឹងស្ដីពី ទ្រឹស្តីនិងវិធីសាស្រ្កនៃការរៀននិងបង្រៀន លើផ្នែកភាសា ការអប់រំ និងវប្បធម៌ ដល់គ្រឹះស្ថានអប់រំទូទៅ និងគ្រឹះស្ថានឧត្តមសិក្សាដែលជាសមាជិកគម្រោង
• អភិវឌ្ឍន៍សមត្ថភាពលើវិធីសាស្រ្តនិងការវិភាគទិន្នន័យ ឧបករណ៍ស្រាវជ្រាវនិងការប្រតិបត្តិ
• សិក្សាស្វែងយល់ថាតើអ្នកចូលរួមទំាងអស់ទន្ទឹងរង់ចាំអ្វីខ្លះ ពីវិធីសាស្រ្តស្រាវជ្រាវលើផ្នែកភាសានិងបញ្ហាអប់រំ ការបង្រៀនភាសានិងវប្បធម៌ និងអក្សរសាស្រ្ត ក្នុងការរៀននិងបង្រៀន និងការស្រាវជ្រាវរបស់ពួកគាត់
• កំណត់និងស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈម នៅពេលបច្ចុប្បន្ន និងអនាគត សម្រាប់អ្នកសិក្សា ស្តីពី វិធីសាស្រ្តស្រាវជ្រាវលើផ្នែកភាសានិងបញ្ហាអប់រំ ការបង្រៀនភាសានិងវប្បធម៌ និងអក្សរសាស្រ្ត
• ផ្ដល់វេទិកាដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និស្សិតថ្នាក់បណ្ឌិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ ជួបពិភាក្សាគ្នាពីការរៀននិងបង្រៀន ការទទួលបានចំណេះដឹងពីភាសា: តម្រូវការនិងបញ្ហាប្រឈមក្នុងបរិបទអន្តរវប្បធម៌ និងអ័ក្សនៃការស្រាវជ្រាវ។

ខ្លឹមសារៈសំខាន់ៗដែលសិក្ខាកាមនឹងរៀននិងចូលរួមត្រិះរិះពិចារណារួមមាន
• ភាសា បញ្ហអប់រំ ការរៀននិងបង្រៀន : ទ្រឹស្តីនិងវិធីសាស្រ្ត
• ភាសា - អត្ថបទ - វប្បធម៌: វិធីសាស្រ្តនិងការវិភាគទិន្នន័យស្រាវជ្រាវ
• ភាសា ការរៀននិងបង្រៀន: ឧបករណ៍ស្រាវជ្រាវ និងកម្មវិធីប្រតិបត្តិ
• ការរៀននិងបង្រៀន ការទទួលបានចំណេះដឹងពីភាសា: តម្រូវការនិងបញ្ហាប្រឈមក្នុងបរិបទអន្តរវប្បធម៌ និង អ័ក្សនៃការស្រាវជ្រាវ។

ដំណើរការនៃការបណ្ដុះបណ្ដាល

ស្ដាប់បទបង្ហាញពិភាក្សាជាក្រុម ការងារអនុវត្ត ធ្វើសក្ខីកម្មចែករំលែកបទពិសោធន៍។
កាលបរិច្ឆេទ៖ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ (បីថ្ងៃពេញ ៖ព្រឹកនិងរសៀល)
ភាសា៖ ខ្មែរបារាំង និងអង់គ្លេស (បកប្រែប្រដេញខ្មែរ-បារាំង)
ទីកន្លែង៖អាគារ H ជាន់ទី១ (វិទ្យាស្ថានជាតិអប់រំ)


ដៃគូ