សិក្សាស៊ីជម្រៅអំពីទម្លាប់ទាក់ទិននឹងការស្រាវជ្រាវនិងនវានុវត្តន៍ (ការបង្កើតថ្មី) ក្នុងវិស័យមនុស្សសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ។

សិក្សាស៊ីជម្រៅអំពីទម្លាប់ទាក់ទិននឹងការស្រាវជ្រាវនិងនវានុវត្តន៍ (ការបង្កើតថ្មី) ក្នុងវិស័យមនុស្សសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ។|attribut_html

គោលបំណង

ផ្នែកមួយនៃជំហានដំបូងនៅក្នុងគម្រោង គឺសិក្សាឲ្យបានស៊ីជម្រៅអំពីទម្លាប់ បំណិន និងតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានទាំងបីនៅកម្ពុជាក្នុងវិស័យស្រាវជ្រាវនិងនវានុវត្តន៍។

ជំហានដំបូងនេះចាំបាច់ណាស់ ពីព្រោះវានឹងផ្តល់នូវការយល់ឃើញលម្អិតពីស្ថានភាព​របស់​គ្រឹះស្ថានទាំងបី ប្រយោជន៍ធ្វើឲ្យរាល់សំណើសកម្មភាពកែសម្រួល មានលក្ខណៈ​សមស្រប​ទៅនឹងគោលបំណងពង្រឹងសមត្ថភាពរបស់គ្រឹះស្ថាននីមួយៗ។

ការសិក្សានេះនឹងធ្វើឡើងនៅឆ្នាំដំបូងនៃគម្រោង ដែលនឹងអាចឲ្យយើងគិតគូរបាន​ល្អិតល្អន់​គ្រប់ជ្រុងជ្រោយនិងអាចរៀបចំ “ឯកសារលំនាំ” មួយឲ្យបានពេញលេញ។ ដៃគូសហការនឹងសិក្សាពីទិន្នន័យផ្សេងៗនៃឯកសារលំនាំ រួចដាក់ចេញនូវ​កាលវិភាគ​កម្មវិធីបណ្តុះបណ្តាលច្បាស់លាស់មួយសម្រាប់រាល់អ្នកដែលពាក់ព័ន្ធនឹងគ្រឹះស្ថានឧត្តមសិក្សា។

សេចក្តីណែនាំលម្អិតនឹងជួយឱ្យយើងអាចសម្របខ្លឹមសារវគ្គបណ្តុះបណ្តាលនានាដែល
មានគ្រោងទុកក្នុងដំណាក់កាលអភិវឌ្ឍន៍ ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថាន​ជា​ដៃគូ​​នៅ​កម្ពុជា។

សកម្មភាពគ្រោងទុក

• ឯកសារលំនាំអំពីស្ថានភាពនៃការងារស្រាវជ្រាវនិងនវានុវតន៍ ដោយផ្តោតជាសំខាន់​លើ​វិស័យ​មនុស្សសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ។
• វិភាគទិន្នន័យក្នុងឯកសារលំនាំនិងរៀបចំដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលមួយ​ច្បាស់លាស់។

អង្គភាពទទួលបន្ទុកកញ្ចប់ការងារ៖ RUFA
អង្គភាពចូលរួម៖ INALCO, UL, LUES, AUF, IRD, RUPP, NIE, MOEYS, MCFA


ដៃគូ