បណ្តុះបណ្តាលគ្រូនិងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងវិស័យមនុស្សសាស្ត្រ

បណ្តុះបណ្តាលគ្រូនិងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងវិស័យមនុស្សសាស្ត្រ|attribut_html

គោលបំណង

គោលបំណងនៃកញ្ចប់ការងារ គឺរៀបចំការបណ្ដុះបណ្ដាលនានាដែលចាំបាច់និងសមស្របតាមតម្រូវការជាក់ស្តែងនៃគ្រូបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលជាដៃគូគម្រោង (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ)។

សកម្មភាពបណ្តុះបណ្តាលនឹងត្រូវរៀបចំសម្រាប់ក្រុមគោលដៅខាងក្រោម៖
- ក្រុមទី៣៖ គ្រូ
- ក្រុមទី៤៖ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកមនុស្សសាស្រ្ត

មន្ត្រីគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិករដ្ឋបាល និងអ្នកឯកទេសជំនាញនៃគ្រឹះស្ថានដែលជាដៃគូសហការក្នុងតំបន់អឺរ៉ុប មានដូចជា៖ INALCO, UL, LUES, AUF និងIRD ជាអ្នករៀបចំនិងសម្របសម្រួលវគ្គបណ្ដុះបណ្ដាលនានា។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនីមួយៗ នឹងត្រូវកែតម្រូវទៅតាមលទ្ធផលនៃដំណាក់កាលដំបូងដែលជាការសិក្សាអំពីទម្លាប់ផ្សេងៗក្នុងការស្រាវជ្រាវនិងនវានុវត្តន៍ក្នុងវិស័យមនុស្សសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ។

ឯកសារទាំងអម្បាលម៉ានដែលប្រើប្រាស់សម្រាប់វគ្គបណ្ដុះបណ្ដាលនីមួយៗ នឹងត្រូវចងក្រងបញ្ចូលគ្នានិងចែកជូនទៅបណ្ដាគ្រឹះស្ថានឧត្ដមសិក្សាទាំងឡាយណាដែលមានបំណងធ្វើទំនើបកម្មលើដំណើរការ និងទម្លាប់ការងាររបស់ពួកគេ។

សកម្មភាព

- វគ្គបណ្តុះបណ្តាលសម្រាប់ក្រុមទី៣៖

• វិធីសាស្រ្តស្រាវជ្រាវនិងនវានុវត្តន៍ផ្នែកមនុស្សសាស្រ្តនិងបង្រៀនភាសា
• ផែនទីស្វែងរកនិងកំណត់អត្តសញ្ញាណម្ចាស់ជំនួយថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
• បច្ចេកវិទ្យាថ្មីៗនិងគរុកោសល្យ (ឧ. Mooc)

- វគ្គបណ្តុះបណ្តាលសម្រាប់ក្រុមទី៤៖

• វិធីសាស្រ្តស្រាវជ្រាវផ្នែកមនុស្សសាស្រ្តនិងបង្រៀនភាសា
• វិជ្ជាជីវៈផ្សេងៗទាក់ទងនឹងការងារស្រាវជ្រាវនិងនាវានុវត្តន៍ផ្នែកមនុស្សសាស្រ្ត

- ចងក្រងឯកសារប្រើប្រាស់ក្នុងវគ្គបណ្ដុះបណ្ដាលនានាជាសៀវភៅណែនាំមួយ

អង្គភាពទទួលបន្ទុកកញ្ចប់ការងារ៖ USEL
អង្គភាពចូលរួម ៖ INALCO, UL, AUF, IRD, URBA, URPP, INE, MEJS, MCBA


ដៃគូ