បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យផ្នែកមនុស្សសាស្រ្តនៅកម្ពុជា

បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យផ្នែកមនុស្សសាស្រ្តនៅកម្ពុជា|attribut_html

គោលបំណង

រៀបចំរចនាសម្ព័ន្ធមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យមួយ ដែលមានសមត្ថភាពអាចធានាបាននូវស្តង់ដាគុណភាពនិងអាចចូលរួមបណ្តុះបណ្តាលនិស្សិតឱ្យបានទៅជាបណ្ឌិត និងជាគ្រូបង្រៀនទៅថ្ងៃអនា គត។

ការដែលគ្រឹះស្ថានជាដៃគូនៅកម្ពុជាត្រូវការជាចាំបាំច់នូវជំនឿទុកចិត្ត និងការទទួលស្គាល់គុណភាពវិទ្យាសាស្រ្តលើឆាកអន្តរជាតិ បានជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាអាចបង្កើតនូវគំរូមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នាមួយដែលនឹងផ្តល់ប្រយោជន៍ជាច្រើន៖

- ដាក់រួមបញ្ចូលគ្នាទាំងសមត្ថភាពជំនាញ ទាំងកំលាំងចលកររបស់គ្រឹះស្ថានឧត្តមសិក្សាទាំងបី
- សម្របសម្រួលការធ្វើសមាហរណកម្មរបស់គ្រឹះស្ថានឧត្តមសិក្សាទាំងបីនៅកម្ពុជាទៅក្នុងបណ្ដាញវិទ្យាសាស្រ្តថ្នាក់តំបន់និងអន្តរជាតិ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ នឹងទទួលខុសត្រូវក្នុងការរៀបចំផែនការសកម្មភាព ដោយផ្អែកលើជំនួយបច្ចេកទេសជំនាញពីដៃគូអឺរ៉ុបដែលចូលរួមក្នុងគម្រោង។

ដើម្បីឲ្យមជ្ឈមណ្ឌលស្រាវជ្រាវមានដំណើរការបានស្ថិតស្ថេរយូរអង្វែងនិងរឹងមាំ គ្រឹះស្ថានឧត្តមសិក្សាទាំងបី នឹងទទួលការបណ្តុះបណ្តាលបន្ថែមទៀតពីរបៀបសរសេរគម្រោងនិងគ្រប់គ្រងគម្រោង។

ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ គឺជាជំហានដំបូងដែលអាចបន្តទៅបង្កើតថ្នាក់បណ្ឌិតក្នុងវិស្ស័យមនុស្សសាស្រ្តនៅកម្ពុជា។ សំណើផ្សេងៗនឹងមានបង្ហាញនៅចុងគម្រោង ក្នុងពេលបើកសន្និសីទបិទគម្រោង។

សកម្មភាព

• កំណត់ផែនការសកម្មភាពសម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យនៅកម្ពុជា
• វគ្គបណ្តុះបណ្តាលស្តីពីការសរសេរគម្រោងស្រាវជ្រាវ និងការអភិវឌ្ឍភាពជាដៃគូ
• ពិចារណាអំពីការបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត

អង្គភាពទទួលបន្ទុកកញ្ចប់ការងារ៖ IRD

អង្គភាពចូលរួម៖ INALCO, UL, USEL, URBA, URPP, INE, MEJS, MCBA


ដៃគូ