ទំនាក់ទំនងនិងការងារផ្សព្វផ្សាយគម្រោង

ទំនាក់ទំនងនិងការងារផ្សព្វផ្សាយគម្រោង|attribut_html

គោលបំណង

គោលបំណងនៃកញ្ចប់ការងារ “ទំនាក់ទំនងនិងការងារផ្សព្វផ្សាយគម្រោង” គឺដើម្បីផ្សព្វផ្សាយអំពីគម្រោងសកម្មភាពដែលបានអនុវត្ត និងលទ្ធផលទៅដល់អ្នកពាក់ព័ន្ធក្នុងវិស័យឧត្ដមសិក្សានៅកម្ពុជា និងអន្តរជាតិ។

សកម្មភាពទាំងអស់នេះ ត្រូវអនុវត្តពីដើមដល់ចប់ដំណើរការគម្រោង។ គណៈកម្មការត្រួតពិនិត្យនិងរៀបចំការងាររដ្ឋបាលដែលមានតំណាងមកពីស្ថាប័នដៃគូ ជាអ្នកទទួលខុសត្រូវរៀបចំលម្អិតនិងអនុវត្តយុទ្ធសាស្រ្តផ្សព្វផ្សាយគម្រោង។ មធ្យោបាយនិងបណ្តាញទំនាក់ទំនងផ្សេងៗ នឹងត្រូវរៀបចំបង្កើតនិងសម្របសម្រួល ទៅតាមសាធារណជនដែលជាគោលដៅ។

នៅផ្ទៃក្នុង ការងារផ្សព្វផ្សាយមានគោលបំណងសម្រួលដល់ការបញ្ជូនព័ត៌មានរវាងដៃគូសហការ និងដើម្បីធានាការងារគ្រប់គ្រងប្រចាំថ្ងៃនៃគម្រោង។ ការងារផ្សព្វផ្សាយនេះ ក៏មានគោលបំណងបញ្ជ្រាបអំពីភាពចាំបាច់នៃវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានានាដែលរៀបចំឡើងក្នុងក្របខ័ណ្ឌគម្រោង ដល់តួអង្គដែលពាក់ព័ន្ធនឹងវិស័យឧត្តមសិក្សា។
លើសពីនេះ សកម្មភាពផ្សព្វផ្សាយទាំងប៉ុន្មាននឹងអាចផ្ដល់ព័ត៌មានអំពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុបផងដែរ។

សកម្មភាព

  • រៀបចំយុទ្ធសាស្ត្រទំនាក់ទំនង
  • បណ្តុះបណ្តាលជំនាញទំនាក់ទំនង
  • បង្កើតវេបសាយសម្រាប់គម្រោងនិងឧបករណ៍ព័ត៌មានវិទ្យា (extranet platform ) សម្រាប់ការងារគ្រប់គ្រងគម្រោង
  • កិច្ចប្រជុំបូកសរុបលទ្ធផល

អង្គភាពទទួលបន្ទុករៀបចំកញ្ចប់ការងារ៖ INALCO

អ្នកទទួលបន្ទុករៀបចំអង្គភាពចូលរួម៖ UL, USEL, AUF, IRD, URBA, URPP, INE, MEJS, MCBA


ដៃគូ