វិទ្យាស្ថានជាតិ​និងភាសានៃអារ្យធម៌បូព៌ាប្រទេស

វិទ្យាស្ថានជាតិ​និងភាសានៃអារ្យធម៌បូព៌ាប្រទេស|attribut_html

អស់រយៈពេលច្រើនសតវត្សរ៍មកនេះ Inalco បានក្លាយជាគ្រឹះស្ថានតែមួយគត់ក្នុងពិភពលោកដែលបង្រៀនភាសាចាប់ពីភាសានៅអឺរ៉ុបកណ្ដាលរហូតដល់ភាសានៅអាហ្រិ្វក និងចាប់ពីភាសានៅអាស៊ីរហូតដល់ភាសានៅអាមេរិក បូករួមទាំងភាសានៅទ្វីបអ៊ូសេអានី។ ពុំមានស្ថាប័នណាមួយ ឬប្រទេសណាមួយដែលផ្ដល់ជូននៅកន្លែងតែមួយនូវការសិក្សាភាសាច្រើន ប្រកបដោយភាពបើកចំហរ និងប្រកបដោយចំណេះដឹងសម្បូរដល់កម្រិត(ដូចវិទ្យាស្ថាន INALCO)នេះឡើយ។

ភាសានិងអារិយធម៌ប្រមាណជាមួយរយ
ការបណ្ដុះបណ្ដាលខាងភាសានិងអរិយធម៌ត្រូវបានផ្ដល់ជូនដោយសាស្រ្តាចារ្យស្រាវជ្រាវឯកទេសក្នុងវិស័យរបស់ពួកគាត់ និងដោយគ្រូជំនួយដែលមានភាសាកំណើតមកពីតំបន់ដែលគេសិក្សានោះនៅ Inalco តែម្ដង។ ចាប់ពីកម្រិតបរិញ្ញាបត្ររហូតដល់បណ្ឌិត ការបង្រៀនដែលពឹងផ្អែកលើការស្រាវជ្រាវច្បាស់លាស់ត្រូវបានផ្ដល់ជូនសិស្សមកពីគ្រប់មជ្ឈដ្ឋាន៖ សិស្សទើបជាប់បាក់ឌុប និស្សិត អ្នកធ្វើការដែលសិក្សាបន្តឬបណ្ដុះបណ្ដាលបន្ត។

សញ្ញាបត្រសម្របនឹងតម្រូវការរបស់អ្នកសិក្សាម្នាក់ៗ
ការបង្រៀនដែល Inalco ផ្ដល់ជូននៅក្នុងការបណ្ដុះបណ្ដាលដំបូងនិងបណ្ដុះបណ្ដាលបន្តអនុញ្ញាតឱ្យទទួលបាន៖
• សមត្ថភាពភាសាមួយ និងចំណេះដឹងស៊ីជម្រៅអំពីអរិយធម៌ដែលត្រូវទៅនឹងវដ្តសិក្សា
• សមត្ថភាពជាក់លាក់បំពេញបន្ថែមលើសញ្ញាបត្រផ្សេងៗទៀត។
ការបណ្ដុះបណ្ដាលទាំងអស់នេះរួមមានប្រាំជំនាញវិជ្ជាជីវៈខាងពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ទំនាក់ទំនងនិងបណ្ដុះបណ្ដាលអន្តរវប្បធម៌ ការបង្រៀនភាសានិងព័ត៌មានពហុភាសា។

ការស្រាវជ្រាវឯកទេសនិងអ្វីដែលទើបនឹងសម្រេចបាន
ការស្រាវជ្រាវនៅ Inalco ផ្សារភ្ជាប់ទិដ្ឋភាពវប្បធម៌និងវិស័យផ្សេងៗ។ ការប្រសព្វគ្នានៃការស្រាវជ្រាវទាំងនោះ ដែលប្រកបដោយនវានុវត្តន៍និងកំណរកំណើតថ្មីផ្នែកវិទ្យាសាស្ត្រ គឺទាក់ទិននឹងភាសានិងអរិយធម៌ដែលមានសារៈសំខាន់កាន់តែខ្លាំងឡើងៗនាពេលបច្ចុប្បន្ននៅលើឆាកអន្តរជាតិ - អាហ្រ្វិច មជ្ឈឹមបូព៌ា អាស៊ី រហូតដល់អាក់ទិក - ហើយវាថែមទាំងបានក្លាយជាបេះដូងនៃប្រធានបទស្រាវជ្រាវទាំងឡាយនៅសតវត្សរ៍យើងនេះ។ ការស្រាវជ្រាវពឹងផ្អែកលើក្រុមការងារចំនួន១៤ ដែលជាញឹកញាប់សហការជាមួយអង្គភាពស្រាវជ្រាវ សាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតកម្រិតខ្ពស់ សេវាបោះពុម្ពផ្សាយអន្តរជាតិ។ ការស្រាវជ្រាវរបស់យើងទទួលបានអត្ថប្រយោជន៍ផងដែរពីឧបករណ៍បង្កើតគម្រោងនិងលើកតម្លៃ។

ការគ្រប់គ្រងជាក់លាក់លើបេក្ខបណ្ឌិត
Inalco ជួយជ្រោមជ្រែងបេក្ខបណ្ឌិតក្នុងអំឡុងពេលបណ្ដុះបណ្ដាលពួកគាត់ ចាប់ពីពេលចុះឈ្មោះរហូតដល់ពេលការពារនិក្ខេបបទ ដោយផ្ដល់ជូនពួកគាត់នូវការបណ្ដុះបណ្ដាលកម្រិតខ្ពស់អំពីទិដ្ឋភាពវប្បធម៌និងអំពីមុខវិជ្ជាសំខាន់ផ្នែកមនុស្សសាស្ត្រនិងសង្គម។ ជាមួយនឹងសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបេក្ខបណ្ឌិតក្នុងការចូលទៅក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈ Sorbonne Paris Cité វិទ្យាស្ថាននេះអនុញ្ញាតឱ្យលើកតម្លៃសញ្ញាបត្របណ្ឌិតនៅក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈ និងពង្រីកសមត្ថភាពរបស់ប្រតិបត្តិនិងសមត្ថភាពសមស្របរបស់បេក្ខបណ្ឌិត។

ការរៀបចំសម្រាប់ជាប្រយោជន៍ដល់ការស្រាវជ្រាវ

អគារមួយទាំងមូលដែលទុកប្រើសម្រាប់ការស្រាវស្រាវគឺជាកន្លែងធ្វើការរបស់ក្រុមការងារ សាលាបណ្ដុះបណ្ដាលបណ្ឌិតនិងផ្នែករដ្ឋបាលពាក់ព័ន្ធដែលបំពេញមុខងារគាំទ្រ៖ ការជ្រោមជ្រែងក្នុងការឆ្លើយតបនឹងការដេញថ្លៃគម្រោងនិងការរៀបចំព្រឹត្តិការណ៍វិទ្យាសាស្ត្រ ហិរញ្ញប្បទានផ្ទៃក្នុង ជំនួយក្នុងការស្វែងរកដៃគូ និងហិរញ្ញប្បទាន និងទំនាក់ទំនង។

ការបោះទីតាំងលើឆាកអន្តរជាតិ
ជាមួយនឹងកិច្ចព្រមព្រៀងដៃគូជាង ២០០ Inalco ដឹកនាំគម្រោងស្រាវជ្រាវនៅតាមបណ្ដាប្រទេសប្រមាណជា១០០ និងផ្ដល់ការបណ្ដុះបណ្ដាលសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើន។ និស្សិតរបស់ Inalco និងនិស្សិតមកពីស្ថាប័នដៃគូអន្តរជាតិ អាចទទួលបានបទពិសោធន៍ដោយការប្រឡូកផ្ទាល់ក្នុងមជ្ឈដ្ឋានជាក់ស្ដែង ដើម្បីជាការបំពេញបន្ថែមពីលើការសិក្សារបស់ពួកគាត់។
Inalco ផ្ដល់ជូននូវការបណ្ដុះបណ្ដាលពីចម្ងាយតាម visioconférence និងចូលមើលខ្លឹមសារបង្រៀនតាមអ៊ីនធឺណិត៖ l’inuktitut (ភាសាអ៊ីន្វី), ភាសាអេស្តូនី និងភាសាស្វាហ៊ីលី (ភាសាអាហ្រ្វិក) ក្នុងពេលឆាប់ៗខាងមុខ។

វិស័យជំនាញ

• ចំណេះដឹងស៊ីជម្រៅអំពីការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រដែល​គាំទ្រដោយក្រុមស្រាវជ្រាវពហុវិស័យ ដែលធ្វើការក្នុងវិស័យមនុស្សសាស្ត្រនិងសង្គមសាស្រ្ត
• សាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត និងកម្រិតខ្ពស់
• ឧបករណ៍លើកតម្លៃនិងវិស្វកម្មសម្រាប់ការតម្លើងគម្រោង
• សេវាកម្មបោះពុម្ពឌីជីថលនិងក្រដាសសម្រាប់កម្រិតអន្តរជាតិ។

តួនាទីរបស់ INALCO នៅក្នុងគម្រោង

ក្នុងនាមជាអ្នកកាន់គម្រោង INALCO នឹងរ៉ាប់រងការងារសម្របសម្រួលទូទៅនៃគម្រោង (ការគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុ) ស្ថាប័ននេះនឹងធ្វើទំនាក់ទំនងរវាងដៃគូ។
INALCO ជាអ្នកទទួលខុសត្រូវកញ្ចប់ការងារទី៥៖ ត្រួតពិនិត្យគុណភាព, ទី៦៖ ទំនាក់ទំនងនិងផ្សព្វផ្សាយលទ្ធផល និងទី៧៖ គ្រប់គ្រងគម្រោង។
INALCO នឹងរ៉ាប់រងការងារបណ្ដុះបណ្ដាលសម្រាប់ RUFA, RUPP និង NIE អំពីប្រធានបទដូចតទៅ៖
• អភិបាលកិច្ចនិងការរៀបចំផែនការ
• ការគ្រប់គ្រងធនធានមនុស
• បណ្ណាល័យនិងលំហសម្រាប់ធ្វើការងារ
• វិធីសាស្ត្រស្រាវជ្រាវដោយផ្ដោតជាពិសេសលើវិស័យមនុស្សសាស្ត្រ។
INALCO និងផ្ដល់ជូននូវចំណេះជំនាញរបស់ខ្លួនដល់ដៃគូ RUFA, RUPP និង NIE ក្នុងសកម្មភាពដូចតទៅ៖
• ការតាក់តែងមគ្គុទេសពិស្ដារអំពីទម្លាប់អនុវត្តន៍ក្នុងការស្រាវជ្រាវនិង​នវានុវត្តន៍ដោយផ្ដោតជាពិសេសលើសវិស័យមនុស្សសាស្ត្រនិងវិធីសាស្ត្របង្រៀនភាសា
• ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យ
• ការត្រិះរិះអំពីការបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតមួយ។

សូមចូលមើលគេហទំព័ររបស់ INALCO : inalco.fr


ដៃគូ