16 ខែ កក្កដា 2018

អាយុកាលគម្រោង

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី « ផែនទីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងការងារស្រាវជ្រាវ និងអ្នកផ្តល់ហិរញ្ញប្បទាន ផ្នែកមនុស្សសាស្រ្ត »

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី « ផែនទីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងការងារស្រាវជ្រាវ និងអ្នកផ្តល់ហិរញ្ញប្បទាន ផ្នែកមនុស្សសាស្រ្ត »|attribut_html

ពាក្យបង្ហាញចំណាប់អារម្មណ៍នេះ មានគោលបំណងកំណត់អត្តសញ្ញាណ បុគ្គលិករដ្ឋបាលគ្រូ បង្រៀន និងអ្នកស្រាវជ្រាវជនជាតិកម្ពុជា ដែលចាប់អារម្មណ៍ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ផែនទីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងការងារស្រាវជ្រាវក្នុងស្រុក ថ្នាក់ជាតិ និងអន្តរជាតិ ព្រមទំាងអ្នកផ្តល់ហិរញ្ញប្បទាន ផ្នែកមនុស្សសាស្រ្ត។ ចម្លើយរបស់លោក លោកស្រីទៅនឹងសំណួរមួយចំនួនដែលមាននៅខាងក្រោមនេះ នឹងជាជំនួយដល់គ្រូឧទ្ទេស ដើម្បីជ្រើសរើសអ្នកចូល រួមវគ្គបណ្ដុះបណ្ដាលនេះ។

ខ្លឹមសាររួមនិងកម្មវិធីនៃវគ្គបណ្ដុះបណ្ដាល
បរិបទ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី «ផែនទីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងការងារស្រាវជ្រាវនិងអ្នកផ្តល់ហិរញ្ញ- ប្បទាន ផ្នែកមនុស្សសាស្រ្ត» នេះ នឹងត្រូវរៀបចំឡើង ក្នុងក្របខ័ណ្ឌគម្រោង GEReSH-CAM (អភិបាលកិច្ចនិងការរំលេចឡើងនៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា)។ គម្រោង GEReSH-CAM ជាគម្រោងជួយពង្រឹងសមត្ថភាព ដែលមានការចូលរួមឧបត្ថម្ភធនពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប និងមានប្រទេសចំនួនប្រាំចូលរួម៖ កម្ពុជា បារាំង លេតូនី លីទុយអានី និងប៊ែលហ្ស៊ិក។ ក្នុងគម្រោងនេះដែរ មានគ្រឹះស្ថានឧត្ដមសិក្សាចំនួនប្រាំបី នៅកម្ពុជា និងអឺរ៉ុប រួមសហការគ្នាជាមួយក្រសួងពីរនៅកម្ពុជា (ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ផ្នែកមនុស្សសាស្ត្រ ដោយបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវរួមមួយ សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ចាប់ពីឆ្នាំ២០១៨ ការងារចម្បង របស់គម្រោង គឺពង្រឹងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សា តាមរយៈការរៀបចំវគ្គសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ។

កាបង្ហាញវគ្គបណ្ដុះបណ្ដាល «ផែនទីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងការងារស្រាវជ្រាវក្នុងស្រុក ថ្នាក់ជាតិ និង អន្តរជាតិ» ៖ យុទ្ធសាស្រ្តនៃការឃ្លំាមើលព័ត៌មាន គឺជាឧបករណ៍មួយ ដែលជួយដល់ការងារស្រាវជ្រាវ និងការប្រមូល ព័ត៌មាន សំខាន់ៗ ដូចជាការបង្កើនភាពជាដៃគូ និងការពង្រីកហិរញ្ញប្បទាន។ ការងារនេះ នឹងជួយតាក់តែង ផែនទី កំណត់អត្តសញ្ញាណសក្តានុពលនៃដៃគូអភិវឌ្ឍ រួចតាមដានការងាររបស់ពួកគេ ឱ្យមានលក្ខណៈទៅជាស្វ័យប្រវត្ត ហើយទាញយកព័ត៌មានច្បាស់លាស់ ដែលសមស្របតាមគោលបំណងដែលបានកំណត់ទុកពីមុន។
គោលដៅនៃវគ្គបណ្ដុះបណ្ដាលនេះ គឺស្វែងយល់ពីដំណាក់កាលផ្សេងៗនៃយុទ្ធសាស្រ្តនៃការឃ្លំាមើលព័ត៌មាន និង ឧបករណ៍ស្រាវជ្រាវ រួចហើយអភិវឌ្ឍយុទ្ធសាស្រ្តទំាងនេះ ដើម្បីទទួលបានប្រភពផ្សេងៗនៃហិរញ្ញប្បទាន សម្រាប់ មជ្ឈមណ្ឌលស្រាវជ្រាវ ដែលនឹងត្រូវបង្កើតឡើង នៅក្នុងក្របខ័ណ្ឌនៃគម្រោង។

គោលបំណងវគ្គបណ្ដុះបណ្ដាល៖

. បង្ហាញពីសារៈសំខាន់នៃការឃ្លំាមើលព័ត៌មានភាពជាដៃគូ និងភាគីពាក់ព័ន្ធនឹងការងារស្រាវជ្រាវ។
. ជំរុញឱ្យមានការកំណត់ និងរៀបចំយន្តការផ្ទៃក្នុង ដែលអាចជួយស្ថាប័ន ដើម្បីធ្វើផែនទីកំណត់អត្តសញ្ញាណ ភាគីពាក់ព័ន្ធនឹងការងារស្រាវជ្រាវ ផ្នែកមនុស្សសាស្រ្តនៅកម្ពុជា។
. ផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ស្តីពីការឃ្លំាមើលព័ត៌មានភាពជាដៃគូ។
. កំណត់អត្តសញ្ញាណសក្តានុពលនៃអ្នកឧបត្ថម្ភធន ភាគីដៃគូនានា ព្រមទំាងអ្នកស្រាវជ្រាវ សម្រាប់ជួយអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវ តាមរយៈការរៀបចំការងារឃ្លំាមើលព័ត៌មានជាក់លាក់មួយ។

កម្មវិធីបណ្ដោះអាសន្ន

ថ្ងៃទី១
. សារៈសំខាន់នៃយុទ្ធសាស្រ្តនៃការឃ្លំាមើលព័ត៌មាន
. ហិរញ្ញប្បទានពីប្រភពផ្សេងៗ
. សាក្ខីកម្ម

ថ្ងៃទី២
. ការពិភាក្សាពីធាតុចូលសំខាន់ៗមួយចំនួនសម្រាប់ចងក្រង និងតាក់តែងផែនទីកំណត់អត្តសញ្ញាណអ្នកពាក់ ព័ន្ធនឹងការងារស្រាវជ្រាវ (ឧទាហរណ៍ ឈ្មោះស្ថាប័ន ទីកន្លែង ប្រភេទនៃហិរញ្ញប្បទាន ការទៀងទាត់នៃការ ផ្តល់ហិរញ្ញប្បទាន ចំនួនហិរញ្ញប្បទាន គេហទំព័រ។ល។
. ក្រុមការងារសម្រាប់ប្រមូលព័ត៌មានស្តីពីអ្នកពាក់ព័ន្ធនឹងការងារស្រាវជ្រាវ​ដែលបានកំណត់អត្តសញ្ញាណរួច រាល់ (រៀបចំទៅតាមស្ថានភាពការងារ)។

ថ្ងៃទី៣
. បន្ទាប់ពីបានរៀបចំការងារឃ្លាំមើលព័ត៌មាន និងការប្រមូលទិន្នន័យ តើត្រូវផ្សព្វផ្សាយអ្វីខ្លះ?
. តើត្រូវធ្វើបច្ចុប្បន្នភាពអ្វីខ្លះលើការងារនេះ? តើត្រូវរៀបចំដំណើរការគំាទ្រមជ្ឈមណ្ឌលស្រាវជ្រាវដូចម្តេចខ្លះ?
. តើត្រូវធ្វើការឃោសនា ផ្សព្វផ្សាយ ជូនដំណឹងអ្វីខ្លះដែលមានសារៈសំខាន់សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ និង សកម្មភាពរបស់អ្នកស្រាវជ្រាវដែលជាសមាជិករបស់មជ្ឈមណ្ឌលស្រាវជ្រាវ?
. ការបូកសរុប បញ្ហាប្រឈម ការកែលម្អឧបករណ៍ស្រាវជ្រាវ ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងការងារ ស្រាវជ្រាវផ្សេងទៀត។

ថ្ងៃទី៤
. ការតាក់តែងផែនទីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងការងារស្រាវជ្រាវ (ស្ថាប័ន និងអង្គភាពស្រាវជ្រាវ អ្នក ស្រាវជ្រាវ) តាមប្រធានបទ និងវិស័យនៃការស្រាវជ្រាវ តាមភាសា តាមទីកន្លែង។ សម្រាប់ការជ្រើសរើស ប្រធានបទស្រាវជ្រាវ ត្រូវដាក់ស្នើការងារណាដែលចំាបាច់ជាមុន។
. ការពិភាក្សាស្តីពីលទ្ធភាពនៃការសហការគ្នា និងការរៀបចំបណ្តាញទំនាក់ទំនង។

អ្នកចូលរួមវគ្គបណ្ដុះបណ្ដាល ៖

អ្នកស្រាវជ្រាវ និងបុគ្គលិកជំនួយនៃការស្រាវជ្រាវរបស់ស្ថាប័នជាដៃគូក្នុងគម្រោង នៅកម្ពុជា ហើយក៏អាចមានអ្នកចូលរួមមកពីស្ថានប័នផ្សេងៗទៀតផងដែរ។
- 
ភាសាប្រើក្នុងវគ្គបណ្ដុះបណ្ដាល៖ ខ្មែរ បារាំង និងអង់គ្លេស (មានបកប្រែផ្ទាល់មាត់ ខ្មែរ-បារាំង)
ទីកន្លែង៖ វិទ្យាស្ថានជាតិអប់រំ (ភ្នំពេញ)
កាលបរិច្ឆេទ៖ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨

សូមបំពេញកម្រងសំណួរ ខាងក្រោមនេះ ជាភាសាខ្មែរ អង់គ្លេស ឬបារាំង រួចផ្ញើទៅ លោក នី រដ្ឋា តាមអ៊ីម៉ែល rathany.ine@gmail.com / 012 847 843 នៅវិទ្យាស្ថានជាតិអប់រំ ឱ្យបានមុន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨

ទាញយកពាក្យចំណាប់អារម្មណ៍ចូលរួម


ដៃគូ