18 ខែ តុលា 2018

អាយុកាលគម្រោង

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួមសិក្ខាសាលាស្ដីអំពី "ការគ្រប់គ្រងគម្រោង"

ពាក្យបង្ហាញចំណាប់អារម្មណ៍ចូលរួមសិក្ខាសាលាស្ដីអំពី

ពាក្យនេះមានគោលដៅស្វែងរកបុគ្គលិករដ្ឋបាល គ្រូបង្រៀន និងអ្នកស្រាវជ្រាវ ដែលចាប់អារម្មណ៍ចូលរួមសិក្ខាសាលាស្ដីអំពីការគ្រប់គ្រងគម្រោង ទាំងផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ។ អ្នកដែលមានអាទិភាពចូលរួមសិក្ខាសាលានេះ រួមមានអ្នកដែលកំពុងមានឬក៏នឹងទទួលតួនាទីការងារគ្រប់គ្រងគម្រោង ជាពិសេសអ្នកដែលចាប់អារម្មណ៍ចូលរួមការងារគ្រប់គ្រងគម្រោងក្នុងមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យផ្នែកមនុស្សសាស្ត្រដែលនឹងត្រូវបង្កើតឡើង។

គោលបំណងវគ្គបណ្ដុះបណ្ដាល
• ដោយសិក្ខាសាលានេះជាប់ទាក់ទងនឹងសិក្ខាសាលាស្ដីពីការសរសេរគម្រោង ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីខែមិថុនា ឆ្នាំ២០១៨ យើងសង្ឃឹមថានឹងអាចបំពេញបន្ថែមចំនុចទាំងប៉ុន្មានដែលមិនទាន់បានបង្ហាញនៅឡើយអំពីការសរសេរគម្រោង។
• ស្វែងយល់អំពីទិដ្ឋភាព/ជ្រុងផ្សេងៗនៃគម្រោង
• ស្គាល់និងរៀនប្រើឧបករណ៍សំខាន់ៗដែលជាជំនួយក្នុងការងារ​គ្រប់គ្រងគម្រោង
• ត្រិះរិះពិចារណាអំពីកត្តាបុគ្គលនិងកត្តាជំរុញពីការចូលរួមទាំងគ្នាក្នុងការងារ សម្របសម្រួលគម្រោង

- 
ភាសាក្នុងសិក្ខាសាលា ខ្មែរ បារាំង អង់គ្លេស (មានការបកប្រែប្រដេញ ខ្មែរ-បារាំង)

ទីកន្លែង៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:

កាលបរិច្ឆេទ៖ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨

ទាញយកពាក្យបង្ហាញចំណាប់អារម្មណ៍

(ភាសាបារាំង)

(ភាសាខ្មែរ)

សូមបំពេញកម្រងសំណួរខាងក្រោមនេះជាភាសាខ្មែរ អង់គ្លេស ឬបារាំង រួចផ្ញើទៅលោក នន់ ដារ៉ា៖
daranon@hotmail.com / 069 850 390 ឱ្យបានត្រឹម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨
- 
កម្មវិធីបណ្ដោះអាសន្ន
ថ្ងៃទី១៖ ពេញមួយថ្ងៃ
• គោលគំនិត៖
◦ អ្វីជាគម្រោង?
◦ តើគ្រប់គ្រងគម្រោងមានន័យយ៉ាងដូចម្ដេច?
◦ ដំណាក់កាលដំបូងនៃគម្រោង៖ "រៀបចំផែនការ"
• គោលបំណង៖ សិក្ខាកាមយល់អំពីសារៈសំខាន់នៃការរៀបចំផែនការការងារនិងតួនាទីរបស់អ្នករៀបចំចាត់ចែងសម្របសម្រួលការងារគម្រោង
ថ្ងៃទី២ និងទី៣៖ ពេលព្រឹក
• គោលគំនិត៖ ដំណាក់កាលទី២នៃគម្រោង "ដឹក"
• គោលបំណង៖ សិក្ខាកាមអាចបង្កើឧបករណ៍សាមញ្ញៗ សម្រាប់ជួយសម្របសម្រួលការងារគ្រប់គ្រងគម្រោងនិងចេះកែខៃទៅតាមដំណើរការប្រព្រឹត្តទៅជាក់ស្ដែងនៃគម្រោង
ថ្ងៃទី៤និងទី៥៖ ពេលព្រឹក
• គោលគំនិត៖ ដំណាក់កាលទី៣នៃគម្រោង "ត្រួតពិនិត្យនិងលៃលកតម្រូវ"
• គោលបំណង៖ សិក្ខាកាមរៀនប្រើឧបករណ៍សម្រាប់ធ្វើរបាយការណ៍ហិរញ្ញវត្​ថុនិងសកម្មភាពការងារ និងអាចស្នើដំណោះស្រាយផ្សេងៗ

ដំណើរ៖ ផ្ដើមពីបទបង្ហាញអំពីសញ្ញាណនិងឧបករណ៍ផ្សេងៗ រួមបញ្ចូលទាំងកិច្ចពិភាក្សារវាងអ្នកចូលរួម រួចមានការងារអនុវត្តជាក់ស្ដែងជាក្រុម។


ដៃគូ