គម្រោង

គម្រោងសហគមន៍អឺរ៉ុប GEReSH-CAM មានគោលបំណងជួយជ្រោមជ្រែងអ្នកសិក្សាស្រាវជ្រាវកម្ពុជាដើម្បីតម្រង់ទិសគោលនយោបាយនៃការស្រាវជ្រាវ និងនរវានុវត្តន៍ (ការច្នៃប្រឌិតថ្មី) នៅក្នុងវិស័យសង្គមសាស្រ្ដនិងមនុស្សសាស្រ្ដនៅកម្ពុជា។

គម្រោងGEReSH-CAMនេះ មានរយៈពេលបីឆ្នាំ គិតពីខែតុលា ឆ្នាំ២០១៦ ដល់ ខែតុលា ឆ្នាំ២០១៩ និងឧបត្ថម្ភដោយគម្រោងកម្មវិធីមួយរបស់សហគមន៍អឺរ៉ុបឈ្មោះ Erasmus+។

វាគឺជាផ្នែកមួយនៃការសាងសមត្ថភាពលើការអនុវត្ដគម្រោង ដែលបានកំណត់រួចហើយនៅក្នុងក្របខ័ណ្ឌគោលរបស់កម្មវិធីសហគមន៍អឺរ៉ុបគឺ Erasmus + សកម្មភាពគន្លឹះនៃកិច្ចសហប្រតិបត្ដិការ ដើម្បីនវានុវត្តន៍ និងការចែករំលែកបទពិសោធន៍ល្អៗទៅវិញទៅមក។

វត្ថុបំណងចម្បងរបស់គម្រោង GEReSH-CAM គឺជួយជ្រោមជ្រែងប្រទេសកម្ពុជា (ប្រទេសជាដៃគូ) ក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងប្រព័ន្ធអប់រំកម្រិតឧត្ដមសិក្សារបស់ខ្លួនជាពិសេសបញ្ហាទាក់ទងទៅនឹងគុណភាពនៃការគ្រប់គ្រង និងអភិបាលកិច្ច។


ដៃគូ