20 ខែ មិថុនា 2018

អាយុកាលគម្រោង

សិក្ខាសាលាស្តីពី “ការគ្រប់គ្រងធនធានមនុស្ស”

សិក្ខាសាលាស្តីពី “ការគ្រប់គ្រងធនធានមនុស្ស”|attribut_html

សិក្ខាសាលាស្តីពី “ការគ្រប់គ្រងធនធានមនុស្ស” នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ សិក្ខាសាលានេះរៀបចំធ្វើឡើងដោយមានការសហការរវាងវិទ្យាស្ថាន INALCO និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

• កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ (ចំនួន៥ថ្ងៃ)
• ទីតាំង៖ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ
• កម្មវិធីសម្រាប់សិក្ខាសាលានិងព័ត៌មានសំខាន់ៗ៖

Booklet - Workshop Human Resource Management


- 
គោលបំណង

គោលបំណងនៃសិក្ខាសាលាទី៣ ស្តីពី “ការគ្រប់គ្រងធនធានមនុស្ស” នេះគឺ៖

1. អភិវឌ្ឍសមត្ថភាពបុគ្គលិកផ្នែករដ្ឋបាល និងបច្ចេកទេសនៃសាកលវិទ្យាល័យជាដៃគូដែលមានចំណាប់អារម្មណ៍ក្នុងការគាំទ្រ និងចូលរួមនៅក្នុងសកម្មភាពនៃមជ្ឈមណ្ឌលស្រាវជ្រាវនាពេលអនាគត។

2. កំណត់គំរូមួយនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់មជ្ឈមណ្ឌលស្រាវ​
ជ្រាវក្នុងពេល​អនាគត។ បន្ថែមពីនេះសិក្ខាសាលានេះក៏ជាឱកាសមួយសម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្តើមឬ
បន្តការស្រាវជ្រាវរបស់ខ្លួនដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ។

នៅក្នុងសិក្ខាសាលានេះនឹងមានវត្តមានវាគ្មិនសំខាន់បីរូបដែលអញ្ជើញមកពីប្រទេស​បារាំង រួមមានលោក Pierre Lenhardt លោកស្រី Isabelle Ferreux ដែលអញ្ជើញមកពីវិទ្យាស្ថាន INALCO និងលោកស្រី Michelle Guérif ដែលអញ្ជើញមកពីវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍ (IRD)។ សាស្រ្តាចារ្យទាំងបីនាក់នេះ នឹងដឹកនាំអង្គសិក្ខាសាលា ហើយនិងចូលរួមចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗរបស់ខ្លួន។

អ្នកចូលរួមនឹងទទួលបានចំណេះដឹងសំខាន់ៗដែលទាក់ទងទៅនឹងទិដ្ឋភាព
នៃយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស (ការជ្រើសរើស និងការរក្សាបុគ្គលិក ការលើកទឹកចិត្ត ការបណ្តុះបណ្តាល ជំនាញ និងការអភិវឌ្ឍអាជីពការងារ) តាមរយៈការងារអនុវត្តជាក់ស្តែង (ការងារក្រុម, ករណីសិក្សា)។

អ្នកចូលរួមដែលសមស្របបំផុតគឺ៖

• ប្រធាន និងអនុប្រធានមជ្ឈមណ្ឌល ឬការិយាល័យស្រាវជ្រាវនៃគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់គម្រោងនៅកម្ពុជា
• បុគ្គលិកបម្រើការនៅមជ្ឈមណ្ឌល ឬការិយាល័យស្រាវជ្រាវ ដែលមានសក្ដានុពលនៃគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់គម្រោងនៅកម្ពុជា
• អ្នកស្រាវជ្រាវនិងអ្នកស្រាវជ្រាវពីគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់
គម្រោង​នៅកម្ពុជា

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក Joseph Thach អ្នកសម្របសម្រួលគម្រោងតាមរយៈអ៊ីម៉ែល joseph.thach@inalco.fr

• ទាញយកបណ្ណផ្សព្វផ្សាយ

Poster Workshop HRM (English)
Poster Workshop HRM (Khmer)

អ្នកទទួលបន្ទុករៀបចំសិក្ខាសាលា
• វិទ្យាស្ថាន INALCO
• សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយមានការគាំទ្រពី
• វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ
• ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ដៃគូ